តារាចំរៀងវ័យ ១៩ ឆ្នាំ Justin Bieber ដែលត្រូវឡើងយន្តហោះបន្តដំណើរទៅទីក្រុងMunich ដើម្បីធ្វើការប្រគុំតន្ត្រី Believe Tour របស់គេនោះ បានចូលលេងសួរសុខទុក្ខសង្សារចាស់របស់ខ្លួន Selena Gomez ដោយមិនបានប្រៀងទុកជាមុន ។/ការចូលលេងរបស់ Justin Bieber ធ្វើអោយ Selena ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះ Justinមិនបានប្រាប់នាងអោយដឹងជាមុននោះទេ ។ Justin Bieber ចូលលេង Selena រយៈពេលជាងមួយម៉ោងហើយក៏ចេញទៅវិញដើម្បីបន្តដំណើរទៅព្រលានយន្តហោះ ។ទស្សនិកជនបញ្ចេញមតិថា Justin Bieber ប្រហែលជាចង់វិលត្រឡប់រក Selena វិញហើយទើបថ្មីៗនេះតែងតែព្យាយាមទាក់ទងទៅ Selena ៕

ដោយ ៖ លីលីប្រភព ៖ eonline