វីដេអូនៃការបត់ឡានចេញពីចំណតមួយ បានទទួលនូវការចុចចូលទស្សនាខ្ទង់លាននាក់ ក្នុងរយះពេលមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីវីដេអូមួយនេះ ត្រូវបានគេបង្ហោះចូលទៅក្នុងYoutube។

វីដេអូបត់ឡានចេញ ដែលមានការចុចចូលទស្សនា ដ៏ច្រើននេះ គឺនិយាយពីអ្នកបើកបរម្នាក់ដែលបានធ្វើការបត់ឡានប្រភេទធុនតូចរបស់ខ្លួនមួយ ប្រើរយះពេលយូរគួរសម នៅក្នុងបរិវេណ ចំណតដាក់ឡានទូលាយសោះ ដែលធ្វើឲ្យអ្នកទស្សនាជាច្រើននាក់ មានខ្លះបានបញ្ចេញមតិយោបល់ហួសចិត្ត ទើសចិត្តជំនួស អ្នកខ្លះបញ្ចេញមតិ បែបអស់សំណើច ហើយអ្នកខ្លះទៀត ក៏បញ្ចេញទស្សនះក្នុងន័យយល់អធ្យាស្រ័យ ដោយគិតថា ប្រហែលជាគាត់ទើបតែចេះបើកឡាន ជាដើម។

បើគិតមកដល់ពេលនេះ វីដេអូមួយនេះបានបង្ហោះចូលអ៊ីនធឺណេត មានរយះពេល ៦ថ្ងៃហើយហើយទទួលបានការចុចចូលទស្សនាយ៉ាងច្រើន រហូតដល់ជិត ៣លាន Views ផងដែរ។

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ ការបត់ឡានដ៏អន់បំផុត ខាងក្រោមនេះ ទាំងអស់គ្នា៖

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ព្រួញមួយបាញ់តម្រង់សត្វបីតែម្តង! LG រិះគន់គូប្រជែងរបស់ខ្លួនទាំង Samsung, HTC និង iPhone- Apple ផ្ញើលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ បង្ហាញផលិតផលថ្មី ជាផ្លូវការ ថ្ងៃទី ២២ តុលា- លេចចេញ រូបភាព LG G Flex អេក្រង់កោងពីលើដល់ក្រោម ផ្នែកខាងមុខមិនមានប៊ូតុងរឹង
- Forum: រវាងម៉ូតូ FZ និង CBR កំលាំង 150 cc ដូចគ្នា មួយណាប្រើធន់ រឹងមាំ ជាង?

ព័ត៌មានវីដេអូប្លែកៗ កំប្លែងៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាវីដេអូ៖ Youtube