យល់ដឹង៖ តាមការស្រាវជា្រវ របស់ក្រុមអ្នកវិទ្យាសាស្រ្ដ នៃចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះថា ស្រ្ដីហាក់បីដូចជា មានការកើតឡើងច្រើន នូវអារម្មណ៍ផ្លូវភេទ ខណៈដែលបុរសកំពុងមានថយចុះ។

តាមការប្រមូលស្ថិតិ តាម Onilne របស់ឱសថស្ថានមួយកន្លែង ក្នុងចក្រភពអង់គ្លេស បានបង្ហាញតួរលេខថា ចំនួនបុរស ៦២ ភាគរយ ស្ទើរតែមិនដែលបានរួមភេទ ជាមួយដៃគូរគេទេ។ និងតិចជាង ៤០ភាគរយ មានការរូមភេទយូរៗម្ដង។ ប៉ុន្ដែដោយឡែក គឺមាន ៩ ភាគរយ បានរួមភេទជារៀងរាល់យប់ផងដែរ នោះគឺយុវវ័យ ដែលមានអាយុ ១៨ឆ្នាំ ឡើងហើយទើបមានដៃគូរស្នេហា ពោលគឺមានដល់ទៅ ១,៩២២នាក់ ត្រឹមពាក់កណ្ដាលខែមករានេះ។


ការដដែលមានអារម្មណ៍ផ្លូវភេទ ឬការថ្នាក់ថ្នមពីបុរសជាប្ដី បានធ្វើអោយ ស្រ្ដីជាដៃគួរស្នេហា ស្ទើរតែដើរចេញពីពួកគេទៅហើយ។ ក្រុមអ្នកវិទ្យសាស្រ្ដ នៃចក្រភពអង់គ្លេសបានបន្ថែម ទៀតថា ក្រមបុរសមិនសូវមានចំណង់ផ្លូវភេទព្រោះ អ្នកខ្លះ អស់កម្លាំង អ្នកខ្លះតានតឹង នឹងការងារ អ្នកខ្លះ រវល់នឹងទូរទស្សន៍ អ្នកខ្លះ Facebook និងអ្នកខ្លះទៀត មានប្រដាប់ភេទខ្សោយផងដែរ៕
ដោយ៖ វត្ដីប្រភព៖ dailymial