ព័ត៌មានជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌ក្នុងស្រុក ដែលបានផ្សាយនាប៉ុន្មានម៉ោងមុននេះ   បានបញ្ជាក់អោយដឹងថា  គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងនៅក្នុងខេត្តស្វាយរៀង​ នាឧកាសបុណ្យភ្ជុំបិណ្ឌនេះ បានសម្លាប់មនុស្សពីរនាក់។

width=478

លើសពីនេះទៅទៀត  របាយការណ៍ដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បើគិតចាប់ពីថ្ងៃទី ១៤ ដល់ ១៦ តុលា ឆ្នាំ២០១២ នេះពោលគឺនៅក្នុងឧកាសបុណ្យភ្ជុំបិណ្ឌតែម្តង  នៅ​ខេត្ត​ស្វាយ​រៀង   មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ០៦  លើក បណ្ដាល​ឲ្យស្លាប់​មនុស្ស ០២ នាក់ របួសធ្ងន់  ០៥ នាក់ ស្រាល ០២ នាក់ ។  ​កត្តា​បណ្ដាល​ឲ្យគ្រោះ​ចរាចរណ៍​នេះ មក​ពីអ្នកបើកបរ​ស្រវឹងស្រា ធ្វេសប្រហេស​ ខ្វះការ​ប្រុងប្រយ័ត្ន បើកបរមិន​ប្រកាន់ស្ដាំ បើកបរប្រើប្រាស់​ល្បឿនលឿនមិនគោរពសិទ្ធិ​អាទិភាព​គ្មានពាក់មួក​សុវត្ថិភាព និងកញ្ចក់មើល​ក្រោយជាដើម៕

width=478                                          រូបភាព ដែលជា ប្រការគួរជៀសវាង     បំណងល្អពីទំព័រសារព័ត៌មាន​ Camnews គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង                                                        និងអ្នកដទៃ

ដោយ ៖ មង្គលប្រភព ៖​ Police.gov