iPhone 5 គឺជាស្មាតហ្វូនដំបូងរបស់ Apple ដែលមានអេក្រង់ 4 inch វែងជាង 5 ជំនាន់មុន ប៉ុន្តែបែរជាស្មាតហ្វូនដែលជួបបញ្ហាច្រើនជាងគេបំផុតពីការរចនាម៉ូដ។ ក្រោយពីបណ្តាបញ្ហាដូចជាងាយរបកទឹកថ្នាំ រឺសំបកស្តើងពេក ដែលធ្វើឲ្យកាមេរ៉ាពេលថតលេចចេញពណ៌ស្វាយ, អ្នកប្រើប្រាស់ចាប់ផ្តើមមានធុញទ្រាន់នឹងរឿងដែលសំបកអាលុយមីញ៉ូមទន់ខ្លាំងពេក ដែលធ្វើឲ្យងាយនឹងកោង រឺខូចតែម្តង បើសិនជាមិនប្រយ័ត្នក្នុងការប្រើប្រាស់។

គេហទំព័របច្ចេកវិទ្យា Nowhereelse បានឲ្យដឹងថា បានមានការរអ៊ូរទាំជាច្រើនស្តីពីបញ្ហាខាងលើនៅលើ iPhone 5។ មួយចំនួនមកពីដាក់ស្មាតហ្វូននៅហោប៉ៅខាងក្រោយ ហើយភ្លេចខ្លួនអង្គុយក៏បានធ្វើឲ្យស្មាតហ្វូនឡើងកោងតែម្តង, ក្នុងពេលករណីមួយចំនួនទៀតនិយាយមិនច្បាស់លាស់។ប៉ុន្តែតាមរយះបណ្តារូបភាពដែលបានចែករំលែកនៅខាងក្រោមនេះ អាចឲ្យយើងដឹងថា សំបកអាលុយមីញ៉ូមរបស់ iPhone 5 ទន់ងាយនឹងកោង បើប្រៀបជាមួយសំបកដែកថែបរបស់ iPhone 4S និង iPhone 4៕

/

/

/

/

width=499

width=495

ដោយ៖ សិលាប្រភព៖ VE