ក្រុមហ៊ុន Samsung ទើបតែបានឧទ្ទេសនាមដោយស្ងាត់ៗ នូវស្មាតហ្វូន Galaxy Ace 4 កំណែអេក្រង់ AMOLED នៅក្នុងទីផ្សារអាល្លឺម៉ង់ ស្មាតហ្វូននេះ ត្រូវបានគេហៅឈ្មោះផ្សេងមួយទៀត នោះគឺ Galaxy Ace Style LTE ។

Galaxy Ace Style LTE បំពាក់អេក្រង់ 4,3 inch ប្រភេទ Super AMOLED ដែលមានរីសូលូសឹន 480x800 pixels ។ ម៉ាស៊ីននេះ ដំណើរការដោយប្រូសេសឺរ 4-core 1.2GHz រួមនឹង RAM 1GB អង្គចងចាំក្នុង 4GB អាចបន្ថែមតាមរយៈ microSD ។ កាមេរ៉ាក្រោយរបស់ Galaxy Ace Style LTE មានរីសូលូសឹន 5MP អាចថតវីដេអូ 720p និងមានភ្លើង flash LED ផងដែរ។

ចំនុចដែលធ្វើឱ្យ Galaxy Ace Style LTE ខុសប្លែកពីបណ្ដាម៉ូដែល Galaxy ប្រភេទមធ្យមដទៃ នោះគឺ ឆ្នូតដ៏ធំមួយ អូសកាត់តាមបណ្ដោយខ្នងទូរស័ព្ទ ដែលក្ដោបយកកាមេរ៉ា រួមនឹងឡូហ្គូ Samsung ។ Galaxy Ace Style LTE ប្រើថ្ម ដែលមានថាមពល 1.900mAh អាចឱ្យអ្នកប្រើប្រាស់ ហៅទូរស័ព្ទបាន ១១ម៉ោង និងចូលមើលគេហទំព័រ បាន ៩ម៉ោងជាបន្តបន្ទាប់។

ស្មាតហ្វូននេះ ប្រើប្រាស់ស៊ីមតែ ១ ប៉ុន្ដែ មានបំពាក់បច្ចេកវិទ្យា NFC ជួយឱ្យការបញ្ជូន និងទទួលទិន្នន័យបានលឿន និងងាយស្រួល។

Samsung Galaxy Ace Style LTE នឹងត្រូវបានដាក់លក់ក្នុងទីផ្សារអាល្លឺម៉ង់ ក្នុងតម្លៃ ១៩៩ អឺរ៉ូ (ប្រហែល ២៥២ដុល្លារអាមេរិក) និងមាន ២ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌.ស។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Gsm.tech/Samsung