នៅក្នុងជីវិតរស់នៅរបស់មនុស្សយើង ការចេះជួយទុក្ខធុរះ យកអាសារគ្នាទៅវិញទៅមក នៅពេលជួបគ្រោះអាសន្ន គឺជាអំពើដ៏ល្អប្រពៃមួយនៅក្នុងសង្គមជាតិ។ ទឹកចិត្តមនុស្សធម៌ រមែងតែងតែទទួលបានមកវិញ នូវការគោរព ស្រលាញ់ពីអ្នកដទៃ។
ផ្ទុយទៅវិញ ភាពគ្មានមនុស្សធម៌ក្នុងខ្លួន ពិតជាទង្វើមិនល្អមួយ ដែលតែងតែទទួលបានមកវិញ នូវការរិះគន់ ស្អប់ខ្ពើមពីអ្នកដទៃតែប៉ុណ្ណោះ។ ជាក់ស្តែង នៅក្នុងវីដេអូខ្លីខាងក្រោមនេះគឺជាការបង្ហាញពីភាពអមនុស្សធម៌ដ៏គួរឲ្យខ្លាចមួយ ទៅលើមនុស្សដូចគ្នា ក្នុងពេលដែលបុរសម្នាក់បានជិះម៉ូតូដួលផ្គាប់មុខ បោកនឹងថ្ម ហូរឈាម ក្រោកមិនរួច នៅមុខហាងមួយដែលមានមនុស្សម្នាឆ្លងកាត់ទៅមកជាច្រើនផងដែរ។

ដោយសង្ឃឹមថា អាចនឹងមានគេមកជួយហើយ ព្រោះមានមនុស្សជាច្រើនបានឃើញ ប៉ុន្តែផ្ទុយទៅវិញ ជំនួសឲ្យការចូលជួយមើល រឺហៅឡានពេទ្យមកជួយសង្គ្រោះ អ្នកដំណើរដែលឆ្លងកាត់ផ្លូវនោះ បានត្រឹមតែមើលនឹងភ្នែក ហើយនាំគ្នាដើរ និងជិះហួសតែប៉ុណ្ណោះ។
ភាពអមនុស្សធម៌ គ្មានចិត្តគ្មានថ្លើមដ៏គួរឲ្យខ្លាចនេះ ត្រូវបានទទួលការរិះគន់យ៉ាងច្រើនផងដែរពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត ដែលបានទស្សនាវីដេអូនេះ៕
ដោយ៖ សិលា