កាលពីថ្ងៃម្សិលមិញ គេហទំព័រ GSMArena បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយបានបង្ហោះរូបភាពចចាមអារាមមួយ ដែលចាត់ទុកថាជា Version គំរូរបស់ iPhone ជំនាន់បន្ទាប់ ដែលត្រូបានគេហៅបណ្តោះអាសន្នថា iPhone 5S។ បើទោះជារូបភាពទាំងពីរនេះ មានគុណភាពមិនសូវល្អ ប៉ុន្តែបើយើងពិនិត្យមើលបន្តិច អ្នកណាក៏អាចឃើញថា វាមានរាងកោងបន្តិច ដែលមានអ្វីមួយនោះ ប្រហាក់ប្រ-ហែល ទៅនឹងប័ណ្ណប៉ាតង់ ដែល Apple បានដាក់ស្នើឡើងទៅ ការិយាល័យ Copyright និង U.S. Patent (ហៅកាត់ថា USPTO) កាលពីពេលមុន។ បើសិនយើងមើលឲ្យច្បាស់បន្តិច វាហាក់ដូចជាiPhone 5S នេះ មិនមានប៊ូតុង Home ដូចបណ្តា iPhone មុនៗទេ។ នៅផ្នែកខាងក្រោម ស្មាតហ្វូននេះ មានរន្ធ Lightning, ប្រហោង mic, Speaker និងរន្ធដោតកាស ដូចទៅនឹង iPhone 5 ដែរ។ តាមប្រភពដដែលនេះបានបន្តថា នេះគ្រាន់តែជា Version គំរូ ហើយ Apple នៅកំពុងតែពិចារណាទៅលើការរចនាម៉ូតជាច្រើនផ្សេងទៀត។ ជាក់ស្តែង មនុស្សមួយចំនួនមានមន្ទិលសង្ស័យពីការពិតនៃរូបនេះ ដោយផ្អែកលើកត្តាពីរយ៉ាង៖ ទី១, Apple តែងតែចូលចិត្តបង្កើតស្មាតហ្វូន មានរាងជ្រុងៗ មិនមែនរាងមូលបែបស៊ីឡាំងដូចរូបនេះទេ។ ទី២, iPhone 5S លទ្ធភាពច្រើន វាគ្រាន់តែជា version Upgrade ទៅលើ Hardware និង Software បន្តិចតែប៉ុណ្ណោះ ពោលគឺការរចនាម៉ូត នៅរក្សាដដែលដូច iPhone 5 ។ រូបភាពចចាមអារាមនេះ យើងអាចសង្ឃឹមថា វាអាចកើតមាននៅពេល Apple បញ្ចេញ iPhone 6 នោះទើបអាចជឿបានច្រើនជាង។


ទោះជាយ៉ាងណា នេះគ្រាន់តែជារូបភាពចចាមអារាម ហើយយើងក៏មិនដឹងប្រាកដ ពីផែនការណាមួយរបស់ Apple ក្នុងពេលអនាគតឡើយ៕
ដោយ៖ សិលាប្រភព៖ TTE