យល់ដឹង៖ តាមការអោយដឹងពីការសិក្សាស្រាវជ្រាវមួយ នៃចក្រភពអង់គ្លេស​ កាលពីពេលថ្មីៗនេះ បានអោយដឹងថា​ មនុស្សភាគច្រើន ជាពិសេសនារីៗ​ ដែលមានអាយុក្រោម ២៥ឆ្នាំគឺមានការប្រឈមមុខខ្ពស់ នឹងជម្ងឺមហារីកស្បែក ខណៈដែលពួកគេតែងតែ ទៅឆ្ពុងខ្លួនជាមួយម៉ាស៊ីនកំដៅ។

width=457

តាមការអោយដឹងពីលោក  Davae Hornorn វេជ្ជបណ្ឌិតសាកលវិទ្យាល័យ Bristol អង់គ្លេសបានអោយដឹថា មានស្រ្ដីរាប់ពាននាក់ដែលទទួលជម្ងឺមហារីស្បែក ដ៏ដូចជាជម្ងឺផ្សែងៗទៀតដែលទាក់ទងទៅនឹងស្បែក ខណៈដែលពួកគេ តែងតែប្រើម៉ាស៊ីនឆ្ពុងកំដៅ។

width=457

ទោះបីជាយ៉ាងណាក៏ដោយ ក៏ពេលបច្ចុប្បន្ននេះ ការប្រែប្រួលលអាកាសធាតុ ជាពិសេសគឺរលកកំដៅ បានបង្កអោយមានការប៉ះពាល់ យ៉ាងធ្ងន់ដល់សុខភាពស្បែកប្រជាពលរដ្ឋទូទៅនៅជុំវិញពិភពលោកផងដែរ។ ដូច្នេះ យើងម្នាក់ៗ ត្រូវតែស្លៀកពាក់អោយបានជិតល្អ មុនពេលធ្វើដំណើរចេញទៅក្រៅ ជាពិសេស គឺនៅពេលដែលមានអាកាសធាតុក្ដៅខ្លំាង៕

 

ដោយ៖ នារីប្រភព៖ research