កាសែត China Times និងកាសែត Commercial Times (ប្រទេសចិន) ទើបតែបានចុះផ្សាយព័ត៌មានមួយថា Apple កំពុងស្ថិតក្នុងដំណើរការរៀបចំបង្ហាញខ្លួននូវគំរូ iPhone ថ្មីមួយដែលមានអេក្រង់ទំហំ 4,8 inch មានឈ្មោះថា iPhone Math។
តាមរយះព័ត៌មានដែលកាសែតទាំងពីរខាងលើទទួលបាន iPhone Math ថ្មីអាចនឹងធ្វើការបង្ហាញខ្លួននៅខែមិថុនា ខាងមុខនេះ គឺបង្ហាញឆាប់រហ័សជាងរាល់ឆ្នាំ។ ចំនុចដែលគួរឲ្យចាប់អារម្មណ៍មួយគឺ iPhone Math លទ្ធភាពច្រើននឹងត្រូវបំពាក់នូវអេក្រង់ទំហំ 4,8 inch, ធំជាងច្រើនបើប្រៀបជាមួយអេក្រង់ 4 inch របស់ iPhone 5។ ជាក់ស្តែងទំហំអេក្រង់នេះ វាក្លាយទៅជាធម្មតា គ្មានអ្វីអស្ចារ្យឡើយ បើប្រៀបធៀបនឹងទំហំអេក្រង់ស្មាតហ្វូនក្រុមហ៊ុនដទៃទៀតដូចជា Samsung, HTC,Sony ដែលបានបញ្ចេញលក់លើទីផ្សាររួចមកហើយនោះ។
(រូបភាពសិប្បនិម្មិត)
ទន្ទឹមនឹងព័ត៌មានខាងលើនេះ អ្នកសារព័ត៌មានម្នាក់គឺ លោក Chloe Albanesius របស់គេហទំព័របច្ចេកវិទ្យា PC Magazine ក៏បានអះអាងដដែលៗថា Apple នឹងពង្រីកទំហំអេក្រង់របស់គំរូ iPhoneជំនាន់បន្ទាប់នេះផងដែរ។ បច្ចុប្បន្ន នៅមិនទាន់មានប្រតិកម្មណាមួយពីខាងក្រុមហ៊ុន Apple ស្តីពីព័ត៌មាននេះនៅឡើយទេ៕
ដោយ៖ សិលាប្រភព៖ DT