បើទៅដល់ស្រុកជប៉ុនហើយមិនបានញុំាមី អូដុង នោះគឺគេថាយើងមិនទាន់ទៅដល់ស្រុកជប៉ុនកប់នោះទេ គឺទៅបានត្រឹមតែប៉ឹមៗប៉ុណ្ណោះ។ មី អូដុង នេះគឺជាអាហាររបស់ជនជាតិ ជប៉ុន យូរអង្វែងណាស់មកហើយ ដែលជាមីមានឈ្មោះល្បីទូទាំងប្រទេសហើយ ទេសចរណ៍មកពីគ្រប់ទិសទីក៏ចង់មកសាករសជាតិមីនេះផងដែរ។/

ហាងលក់មី អូដុង សរសៃយក្ស

ហើយកាលពីពេលថ្មីៗនេះមានហាងមួយនៅទីក្រុង ក្យូតូ ប្រទេសជប៉ុនបានបើកបំរើសេវាកម្មមីអូដុង ដែលប្លែកពីប្រពៃណីបូរាណ គឺមីរបស់គេមានតែមួយសរសៃនោះទេ ដែលមួយសរសៃនោះគឺធំ និយាយរួមទៅគឺមួយចាន មានមួយសរសៃធំតែម្ដង។/ហាងនោះមានឈ្មោះថាហាង Tawaraya ដែលបានបើកលក់មី អូដុង និងមីប្រពៃណីជប៉ុនគ្រប់ប្រភេទមកជាង ១ ខែមកហើយដែល ពួកគេមានចុងភៅចំណាន ដែលអាចចម្អិនមី អូដុង ដែលមានសរសៃយក្សនេះបានឆ្ងាញ់ហើយមិនសាប។ ជាធម្មតាមីកាលណាដែលមានសរសៃធំហើយនោះវាច្រើនតែញុំាទៅមានរសជាតិសាប ហើយមិនចូលជាតិជាមួយនឹងស៊ុប ប៉ុន្តែចំពោះមី អូដុងដែលមានសរសៃយក្សនេះត្រូវបានគេសរសើរថា ជាមីដែលរក្សារសជាតិដើមបាន ១០០ ភាគរយ៕

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ K14