ព័ត៌មានអន្តរជាតិ ៖​ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស cnn កាល ពីវេលា ល្ងាច ម្សិលមិញនេះ បានចេញផ្សាយអោយដឹងថា ចំនួនអ្នកស្លាប់ ដោយសារតែ គ្រោះអគ្គីភ័យ លេបត្របាក់ ផ្សារ Shenzhen នាខេត្ត Guangdong ភាគខាងត្បូង ប្រទេសចិន កាលពីម្សិលមិញេះ បាន កើនឡើងដល់ទៅ ១៦ នាក់ហើយ ខណៈពេលដែល ៥ នាក់ផ្សេងទៀត រងរបួស ធ្ងន់ និងស្រាល ។

width=490

បន្ថែមពីលើនេះ បើតាមការអោយដឹង ពីនាយកដ្ឋាន ពន្លត់អគ្គីភ័យជាតិ អះអាងអោយដឹងថា​ ករណីគ្រោះ អគ្គីភ័យ ឆាបឆេះផ្សារលើកនេះ បានកើតឡើង នៅវេលា ម៉ោង ១ ទាបភ្លឺ ឈានចូល ថ្ងៃពុធ ព្រឹកមិញនេះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពបញ្ជាក់ បន្ថែមអោយដឹងថា ក្នុងរយៈពេលពីរម៉ោង អគ្គីភ័យ មួយនេះ បានរាល ដាលមានទំហំ ដល់ទៅ ១ ពាន់ម៉ែត្រ ការ៉េ ។ បន្ទាប់ ពីមានការប្រើ ប្រាស់នូវ រថយន្ត អគ្គីភ័យ ២៩ គ្រឿង អម ទៅដោយមន្រ្តី ពន្លត់អគ្គីភ័យ ជាង ១០០ នាក់ផ្សេងទៀត ជាលទ្ធផល អគ្គីភ័យ មួយនេះ ត្រូវបានរំលត់ទៅ វិញ ក្នុងរយៈពេលប៉ុន្មាន ម៉ោងក្រោយ។

width=489

ដោយឡែក មកទល់នឹងខណៈនេះ ពុំទាន់មានរបាយការណ៍ ណាមួយ ចេញផ្សាយ បញ្ជាក់អោយដឹង ពី មូលហេតុ ដែលនាំអោយកើត មានឡើងនូវ គ្រោះអគ្គីភ័យលើកនេះ​ នៅឡើយទេ ។ គួរបញ្ជាក់ផងដែរថា ផ្សារមួយកន្លែងនេះ គឺជាបណ្តុំនៃការលក់ចេញ ទិញចូល ផលិតផល កសិកម្ម បោះដុំ ប្រចាំតំបន់៕

width=488

ប្រែសម្រួល ៖ កុសលប្រភព ៖ cnn