វាមិនមែនជារឿងដែល Messi ត្រូវគេបំបាក់មុខប៉ុន្មានទេ តែវាជារឿងចំលែក ដែលកំពូលតារាបាល់ទាត់ដ៏ល្បីចូលទៅលេងក្រុមណាមួយ តែត្រូវបានគេដណ្តើមមុខមាត់ ដោយកីឡាករជើងថ្មីម្នាក់ ។
បុគ្គលិកក្រុមហ៊ុនផ្នែក ហិរញវត្ថុម្នាក់ បានធ្វើអោយមានការភ្ញាក់ផ្អើល និង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគ្រាប់បាល់មួយគ្រាប់ ដែលស៊ុតដោយក្បាច់កាប់ចាន យ៉ាងអស្ចារ្យ ។ Matt Eliason ជាកីឡាករ ដែលបានស៊ុតបាល់មួយគ្រាប់នោះ បាននិយាយថា វាមិនមែនជារឿងងាយស្រួលទេ ដែលគេអាចលេងជាមួយនិង តារាបាល់ទាត់ល្បីៗទូទាំងពិភពលោកជាពិសេស Messi ។ Eliason បន្តថាដោយសារតែ ឳកាសនេះមិនងាយមាន គាត់ក៏ខំប្រឹងបញ្ចេញថ្វីជើងអោយអស់លទ្ធភាព ហើយក៏អាចស៊ុតបាល់មួយគ្រាប់ដ៏អស្ចារ្យ លោកពិតជាសប្បាយចិត្តនឹងបាល់មួយគ្រាប់នេះណាស់ ។
Matt Eliason ដែលជាអតីតកីឡាករបាល់ទាត់ នៅក្នុងក្រុមប្រចាំសាលា Northwestern Wildcatsសហរដ្ឋអាមេរិច អាចនឹងក្លាយមុខព្រួញ របស់ក្រុមបាល់ទាត់ល្បីៗ ព្រោះរដូវកាលដោះដូរកីឡាករនៅមិនទាន់ចប់នៅឡើយទេ ៕
ដោយ ៖ កុសលប្រភព ៖ dailymail