ព័ត៌មានអន្តរជាតិ ៖ នាង Lesley Rochat ជាអ្នកអភិរក្សត្រីឆ្លាម ជនជាតិអាហ្រ្វិកខាងត្បូងត្រូវបានរកអោយឃើញថា ពិតជាហ៊ានហួស ខណៈស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ីប៊ីគីនី ហែលទឹកជាមួយនឹងឆ្លាមកំណាច ដើម្បីជាសារមួយ ក៏ដូចជាយុទ្ធនាការមួយ Rethinkthe Shark ក្នុងការលើកកំពស់ការយល់ដឹងទៅលើត្រីឆ្លាម នេះបើយោង តាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ ។

Lesley បានលើកជាឧទាហរណ៍គូសបញ្ជាក់អោយដឹងថា ឆ្លាមមិនមែនជាគ្រឿងបរិភោគជាចាំបាច់នៃតម្រូវការមនុស្ស ដែលពួកគេតែងធ្លាប់គិតនោះទេ ក៏ប៉ុន្តែវាពិតជាមានការគំរាមគំហែងជាខ្លាំង ខណៈវាជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ទអេកូឡូស៊ីជីវចម្រុះបាតសមុទ្រ ។
លើសពីនេះ អភិរក្សនិយម មួយរូបនេះ បានអះអាងបន្ថែមអោយដឹងថា រាល់សំណាញ់ដែលបានបំពាក់ឡើងនៅតាមឆ្នេរសមុទ្រការពារក្រុមមនុស្សហែលទឹកនោះពិតជាមានការគំរាមគំហែងឆ្លាមជាខ្លាំង ពោលគឺសម្លាប់វាតែម្តង ខណៈអ្នកលេងកីឡាមុជទឹកមកពីជុំវិញពិភពលោកអាចហែលលេងជាមួយនឹងឆ្លាមមិនបង្កជាហានិភ័យTiger shark នឹងមានការគំរាមគំហែងដល់ពួកវា ស្របពេលដែលវាពិត ជាមានតម្លៃនៅក្នុងឧស្សាហកម្មអេកូទេសចរណ៍ ។
ដោយត្រូវបានគេស្គាល់ថា ជាអ្នកចម្បាំងឆ្លាមដ៏អស្ចារ្យហើយនោះ “Shark Warrior” នាង Lesley ត្រូវបានរកអោយឃើញថា បានធ្វើដំណើរទៅជុំវិញពិភពលោក ដោយមានការផ្តិតយករូបថត នូវបទពិសោធន៍នៃការហែលទឹក ជាមួយនឹងឆ្លាម ក្នុងយុទ្ធនាការឃោសនារបស់ខ្លួន ។ ហើយមានពេលមួយនោះ គេឃើញនាង មានការហែលទឹកជាមួយនឹងឆ្លាមTiger Shark ដ៏ធំមួយ នៅឯឆ្នេរសមុទ្រ Tiger ( Tiger Beach ) កោះ Grand Bahama ប្រទេស Bahamas ៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- បិសាចសមុទ្រ ? សាកសព សត្វសមុទ្រ ចម្លែកមានស្នែង ត្រូវបានគេរកឃើញ- គ្រោះថ្នាក់ធម្មជាតិ ដ៏គួរអោយរន្ធត់ ថតជាប់ស្រស់ៗ រណ្តៅស្រុត លេបត្របាក់ផ្នែកខ្លះ នៃភពផែនដី- យុវតីវ័យ ២០ ឆ្នាំ ត្រូវបានឆ្លាមសមុទ្រ វាយប្រហារដាច់ដៃស្តាំ ខណៈនេះ បានស្លាប់បាត់ទៅហើយ- វីដេអូ ក្រឡាប់រថយន្តប៊ើស ដឹកអ្នកលេងល្បែង ទៅកាន់កាស៊ីណូ របួស ច្រើនជាង ៥០ នាក់
ដោយ ៖ ពិសិដ្ឋប្រភព ៖ ដឹមីរ័រ