នៅពេលអ្នកយល់ថា ការចងចាំរបស់អ្នក កំពុងមានការអន់ថយ នោះចូរអនុវត្តតាមការ ណែនាំ ខាងក្រោម អ្នកនឹងបានដឹងអំពីប្រសិទ្ធិភាពរបស់វា ចំពោះប្រព័ន្ធចងចាំរបស់អ្នក!

១/ ហាត់ប្រាណ
ការហាត់ប្រាណគឺជាវិធីល្អបំផុត ដែលជួយបង្កើនការចងចាំរបស់អ្នក។ ការហាត់ប្រាណ ដូចជា រត់ ដើរលឿន ហែលទឹក ឬជិះកង់ជាដើម សុទ្ធតែធ្វើឱ្យបេះដូងដើរញាប់ និងច្របាច់ឈាមឱ្យទៅ ដល់ចំណុចឆ្ងាយៗ នៅលើរាងកាយ ក្នុងនោះក៏មានខួរក្បាលផងដែរ។ ប្រការនេះ មានន័យថា បេះដូងអាចបញ្ជូនឈាម និងអ៊ុកស៊ីហ្សែន ទៅចិញ្ចឹមខួរក្បាលបានគ្រប់គ្រាន់ ជួយឱ្យការចងចាំ ដំណើរការបានល្អ។២/ ផ្លាស់ប្ដូរទម្លាប់
ការប្រើដៃឆ្វេង ឬដៃដែលមិនទម្លាប់ ដើម្បីកាន់ច្រាស់ដុសធ្មេញ ឬបើកបរទៅធ្វើការរាល់ថ្ងៃ ដោយធ្វើដំណើរទៅតាមដងផ្លូវផ្សេងៗគ្នា ក៏ជាវិធីមួយ រួមចំណែកជួយកែលំអបញ្ហាការចងចាំខ្សោយ។៣/ ដាក់សម្ភារៈប្រើប្រាស់ នៅកន្លែងកំណត់ណាមួយ
ចូរហាត់ឱ្យមានទម្លាក់ ដាក់របស់របរប្រើប្រាស់ ដូចជា ទូរស័ព្ទ វ៉ែនតា នាឡេកាជាដើម នៅត្រង់កន្លែងដដែលជារៀងរាល់ថ្ងៃ ដើម្បីឱ្យខួរក្បាលបានចំណាំ និងធ្វើការចងចាំបានប្រសើរ។៤/ ទទួលទាននូវអាហារត្រឹមត្រូវ
អ្នកគួរតែបន្ថែមប្រភេទបន្លែស្លឹកបៃតង់ ផ្លែទទឹម ឬទំពាំងបាយជូ ចូលក្នុងរបបអាហារប្រចាំថ្ងៃ ព្រោះថា ប្រភេទបន្លែ ផ្លែឈើទាំងនេះ មានផ្ទុកសារជាតិទប់ទល់នឹងអ៊ុកស៊ីតកម្មខ្ពស់ ជួយការពារកោសិកាខួរកបាល។៥/ សម្រាកឱ្យបានគ្រប់គ្រាន់
ដំណេក មានតួនាទីសំខាន់ក្នុងការរួមចំណែកកែលំអការចងចាំ។ ប្រសិនគេងមិនបានគ្រប់គ្រាន់ នោះអ្នកនឹងមានអាការអស់កម្លាំង ពិបាកផ្ដោតអារម្មណ៍ទៅលើការងារ និងបង្កការលំបាកដល់ជីវិតរស់នៅប្រចាំថ្ងៃ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
អាថ៍កំបាំងដែលបុរស តែងតែលាក់លៀមភរិយា
អ្នកវិទ្យាជាសាស្ដ្រ រកឃើញរសជាតិពិត របស់ស្នេហា
គេងថ្ងៃ សំចៃទុកយប់ ធ្វើឱ្យរាងកាយ មានបញ្ហាច្រើន
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Bookboon/KH