នៅពេលកំពុងបើកបររថយន្ដ ស្ថានភាពគ្រោះថ្នាក់ អាចកើតមានឡើងទៅលើ  មនុស្សគ្រប់រូប គ្រប់ពេល គ្រប់ទីកន្លែង និងនៅគ្រប់ស្ថានការណ៍។ ដូច្នេះ ល្អបំផុតគឺ អ្នកគួរតែត្រៀមចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហា នៅពេលវាកើតឡើង។

១/ ខូច ឬដាច់ហ្វ្រាំង

width=408

ការខូច ឬដាច់ហ្វ្រាំង គឺជាបញ្ហាធំមួយ   ពិសេសនៅពេលអ្នក  កំពុងបើកបើររថយន្ដក្នុងល្បឿនលឿន។ នៅក្នុងស្ថានភាពបែបនេះ ប្រការដំបូងដែលត្រូវធ្វើ គឺត្រូវតែរក្សាស្មារតីឱ្យបាននឹងនរ។ ក្រោយមក ដាក់លេខថយចុះបន្ដិចម្ដងៗ ទន្ទឹមនឹងនេះ   អ្នកត្រូវបើកភ្លើងស៊ីញ៉ូ ដើម្បីសុំផ្លូវចូលចតជាបន្ទាន់។ ចូរប្រើហ្វ្រាំងដៃ ដោយអូសមកក្រោយតិចៗ   ហើយប្រសិនឃើញថា ហ្វ្រាំងមិនជាប់ ត្រូវបន្ថយហ្វ្រាំងភ្លាម។ រថយន្ដមួយចំនួន ដែលមានប្រព័ន្ធអូតូ តែងមានបំពាក់ប្រអប់លេខ ប្រភេទពាក់កណ្ដាលស្វ័យប្រវត្ត ដូច្នេះ នៅពេលហ្វ្រាំងខូច ចូរប្ដូរមកប្រើហ្វ្រាំងពាក់កណ្ដាលស្វ័យប្រវត្ត ហើយក្រោយមក ត្រូវប្រើហ្វ្រាំងដៃជំនួស។២/ ពិបាកកាច់ចង្កូតរថយន្ដ

width=436

ពេលកំពុងបើកបររថយន្ដ ប្រសិនអ្នកយល់ថា ចង្កូតតឹង ពិបាកកាច់   ចូរប្រញាប់សុំផ្លូវដើម្បីចូលចត។ ក្រោយមកទៀត គឺ​ត្រូវពិនិត្យទៅលើប្រព័ន្ធបូមប្រេងរបស់ចង្កូត ដើម្បីដឹងថា តើវាខូច ឬអត់។ ករណីមិនអាចគ្រប់គ្រងចង្កូតបាន នោះមានន័យថា ប្រព័ន្ធចង្កូតមានបញ្ហា ពេលនេះ អ្នកត្រូវផ្ដល់សញ្ញាឱ្យរថយន្ដដទៃបានដឹង   ដោយការបើកភ្លើងប្រកាសអាសន្ន ភ្លើងហ្វា   ស៊ីផ្លេ និងប្រើដៃ ឬស្រែកជាសញ្ញា ហើយចាប់ហ្វ្រាំង។ ៣/ ក្នុងរថយន្ដ មានក្លិនឈ្ងៀម ឬមានផ្សែងមូលហេតុនៃការក្លិនឈ្ងាម ឬមានផ្សែង អាចបណ្ដាលមកពីប្រេងហូរចូលប៉ះនឹងកនៃបំពង់ចក្រ ឬក៏បណ្ដាលមកពីប្រព័ន្ធទឹកត្រូវជ្រាប ហូរទៅប៉ះនឹងកន្លែងក្ដៅរបស់ម៉ាស៊ីន ធ្វើឱ្យមានចំហាយទឹក​ក្ដៅបាញ់ឡើង។ នៅពេលបានឃើញហេតុការណ៍នេះ អ្នកត្រូវឈប់រថយន្ដ ដើម្បីពិនិត្យមើល។ ប្រសិន ជាបញ្ហាដូចខាងលើ វាមិនមែនជាបញ្ហាធំ ប៉ុន្ដែប្រសិនមិនមែនជាមូលហេតុទាំងពីរខាងលើ ហើយវានៅតែមានក្លិនឈ្ងាម និងផ្សែង អ្នកត្រូវតែហៅជំនួយ។៤/ កំដៅឡើងខ្ពស់

width=398

នៅពេលកំដៅឡើងខ្ពស់ហួសកម្រិតធម្មតា នាឡេកា នឹងបញ្ចេញភ្លើងភ្លឺជាសញ្ញា។ ប្រការនេះ គឺអាចបណ្ដាលមកពី ប្រព័ន្ធធ្វើឱ្យម៉ាស៊ីនត្រជាក់ មានបញ្ហា។ ចូរប្រញាប់ពិនិត្យមើលប្រព័ន្ធនេះឱ្យបានត្រឹមត្រូវ។ ប្រសិនឃើញខ្សែតភ្ជាប់ជាមួយម៉ាស៊ីនបូម ត្រូវខូច នោះអ្នកមិនត្រូវបន្ដដំណើរ ហើយត្រូវឈប់ប្រហែល ៣០នាទី ដើម្បីឱ្យវាត្រជាក់មកវិញ។ ក្រោយពី ៣០នាទី នាឡេកា នៅតែចេញសញ្ញាអាសន្ន ពេលនោះ អ្នកត្រូវតែរកជំនួយ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អ្នកជោគជ័យក្នុងលោក តែងមានចំណុចរួម ៨ប្រការ

តំណាងរាស្ដ្រអាមេរិក ជាងពាក់កណ្ដាល គឺជាសេដ្ឋី

អំណោយសម្រាប់ថ្ងៃចូលឆ្នាំ ដែលបុគ្គលិក ចូលចិត្តបំផុត

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ LS