ខ្យល់ខ្លាំងបានបណ្ដាលអោយការចុះចតតាមធម្មតារបស់យន្ដហោះនានានៅ Bilbao ប្រទេសអេស្ប៉ាញ ក្លាយជាប្រការដ៏គ្រោះថ្នាក់បំផុត ប៉ុន្ដែយន្ដហោះមួយចំនួនធំនៅតែសម្រេចចិត្តចុះចត។
/
កាលពីថ្ងៃទី ២៥ កន្លងទៅ មានខ្យល់ខ្លាំងមួយនៅព្រលានយន្ដហោះ Loiu នៅក្រុង Bilbao
ប្រទេស អេស្ប៉ាញ ធ្វើអោយយន្ដហោះមួយចំនួនដែលត្រូវចុះចតមានការលំបាក។ ការចុះចតនៅក្នុងស្ថានភាពមានខ្យល់ខ្លាំងបែបនេះ យន្ដហោះអាចនឹងត្រូវខ្យល់បក់អោយប៉ើងប្រសិនអ្នកបើកបរមិនមានស្មារតិ និងជំនាញគ្រប់គ្រាន់។នៅក្នុងហេតុការណ៍ខាងលើ យ៉ាងហោចណាស់ក៏មានយន្ដហោះចំនួន ៤គ្រឿង មិនអាច

ចុះចតបាន ពួកគេក៏បានសម្រេចចិត្តប្ដូរទៅចុះចតនៅព្រលានយន្ដហោះផ្សេង។

ប៉ុន្ដែមានយន្ដហោះមួយចំនួននៅតែសម្រេចចិត្តចុះចតនៅព្រលានយន្ដហោះនេះ ការចុះចតនេះ បានធ្វើអោយអ្នកដំណើរមានការភ័យខ្លាចយ៉ាងខ្លាំង។

គួរបញ្ជាក់ថា ខ្យល់ខ្លាំងបានវាយប្រហារមកលើទីក្រុងនៅក្បែរឆ្នេរសមុទ្ររបស់អេស្ប៉ាញកាលពីថ្ងៃទី ២៥មេសា ប៉ុន្ដែមិនបានបង្កអោយមានគ្រោះថា្នក់ធ្ងន់ធ្ងរកើតឡើងនោះទេ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DT/YT