រូបភាពរថយន្តក្រុងដែលលោកអ្នកបានឃើញខាងក្រោមនេះប្រហែលជានឹងត្រូវបានដាក់នៅក្បែកន្លែងដែលកីឡាកររបស់ប្រទេសឆែក ស្នាក់នៅក្នុងទីក្រុងឡុងដ៏ ក្នុងឧកាសកម្មវិធីកីឡាអូឡាំពិករដូវក្ដៅ។/វាជារថយន្តក្រុងដែលចេះរុញទំងន់ (អាវ៉ង់) ត្រូវបានឆ្នៃដោយ Davil Cerny ដែលជាអ្នកមានគំនិតក្នុងការយករថយន្តក្រុង ២ ជាន់របស់អង់គ្លេស សេរ៊ីឆ្នាំ ១៩៥៧ នេះមកកែឆ្នៃដាក់ដៃធំៗ ២ដែលអាចធ្វើអោយវាក្លាយជារថយន្តចេះ អាវ៉ង់ បានហើយគេនឹងដាក់វាអោយអាវ៉ង់ ពេញមួយរដូវកាលអូឡាំពិក តែម្ដង។ គំនិតដែលបង្កើតរថយន្តអាវ៉ង់ នេះមកព្រោះគេគិតថាការរុញទំងន់ឬអាវ៉ង់ នេះគឺជាលំហាត់ប្រាណមួយដែលអ្នកកីឡាគ្រប់រូបត្រូវតែធ្វើ៕

ដោយ៖ ម៉ូកាប្រភពពី៖ Sky