ការប្រកួតបាល់ទាត់ពានរង្វាន់ EURO 2012 កាន់តែខិតជិតមកដល់ក្នុងពេលឆាប់ៗនេះហើយ។ទស្សនិកជនជាច្រើនដែលស្នេហាវិស័យបាល់ទាត់កំពុងរង់ចាំយ៉ាងអន្ទះសា ចាំមើលការបញេ្ចញសមត្ថភាពរកគ្រាប់បាល់របស់បណ្តាកីឡាករលំដាប់កំពូលៗនៅEURO 2012នេះដូចជា៖ Llorente, Klose, Natale, Torres រឺ Huntelaar។

Fernando Llorente (អេស្បាញ)

/

/

អវត្តមានរបស់ David Villa ព្រោះមានរបួស នឹងធ្វើឲ្យកីឡាករកំពុងលេងឲ្យក្លឹបBilbao កាន់តែដើរតួនាទីសំខាន់នៅទីតាំងខ្សែប្រយុទ្ធរបស់ក្រុមជំរើសជាតិអេស្បាញ។ នៅក្នុងរដូវកាលទើបកន្លងផុតទៅនេះ កីឡាករវ័យ27ឆ្នាំរូបនេះបានរកគ្រាប់បាល់បាន29គ្រាប់ឲ្យ Bilbao។

Miroslav Klose (អាឡឺម៉ង់) 

/

/

ចូលរួមប្រកួតនៅ EURO 2012 ពេលមានអាយុ33ឆ្នាំទៅហើយនោះ នេះគឺជាការប្រកួតធំចុងក្រោយរបស់អតីតកីឡាករBayern។ ពេលប្តូរទៅលេងនៅ Lazio នៅក្នុងរដូវកាលទើបកន្លងផុតទៅនេះ កីឡាករកើតឆ្នាំ1978 បានស៊ុតបាល់បញ្ចូលទីបាន13គ្រាប់។ កត្តានេះ បញ្ជាក់ឲ្យឃើញថាMiroslav Kloseនៅដើរតួនាទីសំខាន់ក្នុងក្រុមជំរើសជាតិអាឡឺម៉ង់។

Antonio Di Natale (អ៊ីតាលី)

/

/

នៅក្នុងរដូវកាលទើបកន្លងផុតទៅ កីឡាករវ័យ33ឆ្នាំ ស៊ុតបាល់បញ្ចូលទីបាន30គ្រាប់ឲ្យក្លឹបUdinese។ តាមរយះការនៅលេងបានយ៉ាងល្អនេះ  Antonio Di Nataleនៅតែរក្សាបានតំណែងជាកីឡាករជំរើសទីមួយក្នុងក្រុមជំរើសជាតិអ៊ីតាលី។

Fernando Torres (អេស្បាញ)

/

/

បើទោះជាមិនសូវជារកគ្រាប់បាល់បានច្រើន ចាប់តាំងពីប្តូរទៅលេងឲ្យក្លឹបChelseaមក ក៏កីឡាករវ័យ28ឆ្នាំរូបនេះ នៅតែមានការជឿជាក់ពីសំណាក់គ្រូបង្វឹករបស់ក្រុមជំរើសជាតិអេស្បាញ ដោយបានជ្រើសរើសTorres ចូលរួមប្រកួតនៅEURO 2012ដដែល។

Klaas Jan Huntelaar (ហូឡង់)

/

/

ទទួលបានតំណែងជាស្តេចទំលាយសំណាញ់នៅBundesliga រដូវកាល2011/12 ជាមួយការស៊ុតបាល់បញ្ចូលទីបាន29គ្រាប់ឲ្យក្លឹបSchalke, Jan Huntelaar បានក្លាយទៅជាកីឡាករមួយដែលសំខាន់មិនអាចខ្វះបាននៅទីតាំងខ្សែប្រយុទ្ធ ក្នុងក្រុមជំរើសជាតិហូឡង់នៅEURO 2012នេះ៕

ដោយ៖ និស្ស័យប្រភព៖ zing