ព័ត៌មានអន្តរជាតិ ៖ មនុស្ស ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីយន្តហោះដែល ពួក គេជិះ បានធ្លាក់នៅតំបន់ ណតស៍ ហាមតុន     ស្ថិត ក្នុងរដ្ឋ  ញូហេមភ៍ស៊ឺ ភាគ ឦសាន សហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០១៤។

/

ទីភ្នាក់ងារព័ត៌មាន    ចិន ស៊ិនហួ បានដកស្រង់ពីសារព័ត៌មាន  CBS  អាម៉េរិក ឲ្យដឹងនៅថ្ងៃអង្គារ នេះថា គ្រោះថ្នាក់បានកើតឡើងនៅវេលាម៉ោង ១១ ព្រឹកថ្ងៃចន្ទ ម៉ោងនៅអាម៉េរិក ត្រូវនឹង  ពេលទៀបភ្លឺថ្ងៃអង្គារ នៅអាស៊ី ដោយយន្តហោះខ្នាតតូចប្រភេទ Cessna 180   ដែលមាន មនុស្សជិះ ២នាក់ បានធ្លាក់ទៅ ក្នុង ព្រៃឈើ ក្បែរទីវាលចតយន្តហោះ ហាមតុន នោះតែម្តង។

/បញ្ជាក់ ៖ រូបភាពទាំងនេះ ជារូបភាពឯកសារ ខណៈរូបភាព ធ្លាក់ចុងក្រោយនេះ ពុំទាន់ទទួលបាន                                                             នៅឡើយទេ

ចំពោះឈ្មោះរបស់ជនរងគ្រោះ នៅមិនទាន់មានការ   បញ្ជាក់ ឲ្យដឹងនោះទេ។ ដោយឡែក យន្តហោះវិញ ត្រូវបានអ្នកនៅព្រលានបញ្ជាក់ថា  បានចាប់ផ្តើមធ្វើការ  ចុះចតទៅហើយ ប៉ុន្តែវាស្រាប់តែឆេះបែកផ្សែង ហើយក៏ជ្រុលចូលទៅធ្លាក់ក្នុងព្រៃក្បែរនោះតែម្តង បន្ទាប់ពីធ្វើការចុះចត ចាក់សាំង ​    ។  មូលហេតុ ធ្លាក់ ច្បាស់លាស់ ប៉ូលិសជំនាញ កំពុងធ្វើការតាមដានជាបន្តទៀត៕

ប្រភព ៖​ ដើមអម្ពិល និង ស៊ិនហួរ