ព្រឹកព្រលឹមថ្ងៃទី ២៤ នៅពេលពិភពលោកកំពុងត្រេកអរជាខ្លាំង ដោយ NASA បានរកឃើញផែនដីទីពីរ ប្រទេសចិនឯណោះវិញ ក្រុមវិស្វករក៏កំពុងតែដំឡើងកែវយឹតរលកវិទ្យុធំបំផុតក្នុងពិភពលោក ដោយសង្ឃឹមថា នឹងអាចរកឃើញមនុស្សក្រៅភព។

កែវយឹតរលកវិទ្យុនេះ មានទំហំស្មើនឹងតារាងបាល់ទាត់ចំនួន ៣០ មានទីតាំងនៅក្នុងជ្រលងភ្នំមួយក្នុងខែត្រ Guizhou ប្រទេសចិន។ បច្ចុប្បន្ន ក្រុមវិស្វករកំពុងដំឡើងផ្ទាំងកែវឆ្លុះ ដែលមានមុខកាត់ ៥០០ម៉ែត្រ ប្រើប្រាស់កែវឆ្លុះចំនួន ៤៤៥០ផ្ទាំង។

កែវយឹតយក្ស មានឈ្មោះថា FAST នេះ នឹងដណ្ដើមយកតំណែងលេខមួយពីកែវយឹត Arecibo Observatory នៅ Puerto Rico ដែលមានមុខកាត់ ៣០០ម៉ែត្រ។ លោក Nan Rendong អគ្គនាយកនៃគម្រោង FAST របស់ចិន ឱ្យដឹងថា កែវយឹតរលកវិទ្យុនេះ ក៏អាចទទួលបានរលកសញ្ញាដែលមានកម្រិតខ្សោយបំផុតផងដែរ។


បច្ចុប្បន្ន គ្រោងរបស់វា ត្រូវបានគេដាក់នៅលើផ្ទៃដីរួចរាល់ហើយ។ ក្រុមវិស្វករប្រើប្រាស់ខ្សែកាបរាប់មិនអស់ ដើម្បីជាជំនួយ។ ក្រៅពីនេះ តំបន់ទេសចរណ៍មួយនៅលើកំពូលភ្នំ នឹងត្រូវបានគេបង្កើតឡើង ដើម្បីទទួលទេសចរមកទស្សនា នាពេលឆាប់ៗខាងមុខ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ RT/ndtv