គ្រាន់តែបានឃើញរូបភាព ប្រហែលជា ប្រិយមិត្តទាំងអស់គ្នា មានការចម្លែកចិត្តហើយមែនទេថា iPhone 5 អីគេហ្នឹង ចេះស្លៀកលីអូ (ខោទ្រនាប់) ដូចមនុស្សអញ្ចឹង?

តាមពិតទៅ នេះគ្រាន់តែជា ស្រោមសំបករបស់ស្មាតហ្វូន iPhone 5 ដែលគេរចនាម៉ូតបែបប្លែកៗដើម្បីទទួលបានការចាប់អារម្មណ៍ពីអតិថិជន សំរាប់ទុកផ្តល់ជាកាដូ ជូនដល់អតិថិជន នៅពេលដែលពួកគេចូលមកទិញទំនិញនៅហាងលក់ទំនិញមួយ នៅប្រទេសវៀតណាម។

នៅក្នុងឱកាសបុណ្យឯករាជ្យជាតិនៃប្រទេសវៀតណាម ថ្ងៃទី ៣០ ខែមេសា ហាងលក់ទំនិញមួយមានឈ្មោះថា ខាក់ទេន (ជាអក្សរវៀតណាមគឺ Khắc Tên) បានធ្វើជាកាដូប្លែកៗអស្ចារ្យមួយចំនួនដែលធ្វើពីស្បែកសុទ្ធ សំរាប់ផ្តល់ជូនដល់អតិថិជនរបស់ខ្លួន នៅក្នុងឱកាសបុណ្យជាតិរបស់គេ។

សំរាប់កាដូទាំងនោះ អ្វីដែលគេចាប់អារម្មណ៍ជាងគេគឺ កាដូលីអូរបស់ iPhone 5 តែម្តង។ សូមទស្សនារូបភាពខាងក្រោមនេះ ទាំងអស់គ្នា ៖

/

/

/

ដោយ៖ សិលាប្រភព៖ TTE