មានស្រីស្អាតជាច្រើននាក់ ដែលបានចូលរួមក្នុងការប្រកួត Olympic London ជាមួយនឹងគោលបំណងចង់ដណ្តើមនូវមេដាយមាសជូនប្រទេសរបស់ខ្លួនរៀងៗខ្លួន។
រឿងមួយក្នុងចំណោមរឿងដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន ក្នុងការប្រារព្ធនូវការប្រកួតកីឡាដ៏ធំបំផុតលើពិភពលោកសំរាប់ទស្សនិកជននោះគឺការចូលរួមពីបណ្តាស្រីស្អាតជាច្រើនរូបតាមប្រភេទកីឡាផ្សេងៗគ្នា។ ជាក់ស្តែង ជាមួយនឹងការប្រកួតប្រជែងគ្នារវាងស្រីស្អាតទាំងនេះ Olympic Londonនឹងកាន់តែគួរឲ្យចង់ទស្សនាថែមទៀត។
សូមទស្សនានូវរូបភាពស្រីស្អាតមួយចំនួនដែលលេចធ្លោបំផុត ខាងក្រោមនេះ ៖

Leryn Franco ត្រូវបានគេជ្រើសរើសជាកីឡាការនីសិចស៊ីបំផុតកាលពី Olympic Beijing 2008,នាងក៏ធ្លាប់ជាបវរកញ្ញា Paraguay ឆ្នាំ2006 ផងដែរ។

Francesca Piccinini ជាកីឡាការនីបាល់ទះជំរើសជាតិអ៊ីតាលី, នាងធ្លាប់ថតស្រាតក្នុងទស្សនាវត្តី playboy និង Men’s Health ផងដែរ។

Stephanie Rice ជាកីឡាការនីហែលទឹករបស់អូស្រ្តាលី, នាងធ្លាប់ទទួលបានមេដាយមាសចំនួនបីនៅ Olympic Beijing 2008 ហើយក៏ជាការបំបែកឯក្កតកម្មពិភពលោកផងដែរ

Yelena Isinbayeva ធ្លាប់ជាម្ចាស់ជើងឯកពីររដូវកាលថ្មីៗនេះ ក្នុងកីឡាលោតថ្នោល(លោតកំពស់ដោយមានប្រើដំបងដោល)

Victoria Pendleton ជាក្តីសង្ឃឹមទី1 របស់អង់គ្លេសក្នុងកីឡាប្រណាំងកង់, នាងធ្លាប់ទទួលបានមេដាយមាសកាលពីឆ្នាំ2008

Ana Ivanovic, បើទោះជាសមត្ថភាពមានការធ្លាក់ចុះ តែនាងនៅតែទទួលការចាប់អារម្មណ៍រាល់ពេលចេញប្រកួតដោយសាររាងដ៏ស្រស់ស្អាត សិចស៊ីរបស់នាង។

Caroline Wozniacki

Melanie Adams កីឡាការនីលោតថ្នោលរបស់អូស្រា្តលី

Maria Sharapova
ដោយ៖ សិលាប្រភព៖ 24h