កូរ៉េខាងត្បូងកាលពីថ្ងៃទី១០ មករា បានច្រានចោលទៀតនូវការអំពាវនាវជាថ្មីរបស់កូរ៉េខាងជើងឱ្យមានការចរចាអន្តរកូរ៉េដោយទទូ ចឱ្យកូរ៉េខាងជើងដោះស្រាយបញ្ហាដែលខ្លួនបានបង្កជាមុនសិន ។ កូរ៉េខាងត្បូងបានច្រានចោលការស្នើសុំចរចាម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង ដោយសារកូរ៉េខាងត្បូងមិនទាន់ឃើញការបង្ហាញភាពស្មោះត្រង់របស់កូរ៉េខាងជើង ។# កូរ៉េខាងត្បូងបានច្រានចោលសំណើនេះក្រោយពីកូរ៉េខាងជើងបានបង្ហាញពីកាយវិការតាមរយៈសេចក្តីថ្ លែងការណ៍មួយកាលពីថ្ងៃទី៩ មករា កន្លងមក ស្នើសុំឱ្យមានការចរចាដោយមិនចាំបាច់មានលក្ខខណ្ឌដើម្បីជួយបន្ធូរបន្ថយភាពតានតឹងឆ្លង កាត់ព្រំដែនរវាងប្រទេសទាំង២ ។#អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Chun Hae-Sung ថ្លែងប្រាប់សន្និសីទកាសែតមួយថា រដ្ឋាភិបាលមានជំនឿថា វាលំបាកយកសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង ជាសំណើសុំចរចាដោយស្មោះត្រង់ណាស់ ពីព្រោះសេចក្តីថ្លែងការណ៍នេះមិនបានលើកឡើងពីបញ្ហានុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងឡើយ ៕