អ៊េស្ពូ-ញូវយ៉ក ៖ ថ្ងៃនេះ Nokia បានប្រកាសអំពី Nokia Lumia 920 & Nokia Lumia 820 ដែល ជាស្មាតហ្វូន Windows Phone 8 ដំបូងបង្អស់របស់ Nokia និងសំភារៈថ្មីៗអមការប្រើប្រាស់ ទូរស័ព្ទ (Accessories) ជាច្រើនមុខទៀត។

NOKIA LUMIA 920

Nokia Lumia 920 គឺជាកំពូលស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Phone 8 និងបំពាក់ទៅដោយបច្ចេកវិជ្ជាថតរូបដ៏ល្បីល្បាញមួយរបស់ Nokia គឺ PureView។ ដោយពុំចាំបាច់បាញ់ភ្លើង Flash ជំនួយ, កាមេរ៉ារបស់ Nokia Lumia 920 មានសមត្ថភាពបន្ថែមពន្លឺឲ្យ រូបភាពបានខ្ពស់ជាងកាមេរ៉ានៃទូរស័ព្ទរបស់គូប្រកួតប្រជែង ដល់ទៅប្រាំដង ដែលធ្វើឲ្យការ ថតរូបនិងវីដេអូ បានច្បាស់ល្អ ទោះជានៅក្នុងទីម្លប់ក្តី ឬនៅពេលយប់ក្តី។

លោកស្រី  Jo Harlow នាយកប្រតិបត្តរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុកផ្នែកស្មាតហ្វូន បានមានប្រសាសន៍ថា ៖ បច្ចេកវិជ្ជា Nokia PureView ផ្តល់ជូនអ្នកប្រើប្រាស់នូវស្តង់ដារថតរូបកម្រិត ខ្ពស់ ដែលពីមុនធ្លាប់មានតែនៅក្នុងពពួកម៉ាស៊ីនថតរូប SLR តែប៉ុណ្ណោះ។ យើងបានធ្វើឲ្យ Nokia Lumia 920 មានសមត្ថភាពថតរូប និងថតវីដេអូ ទាំងនៅក្នុងនិងក្រៅលំនៅដ្ឋាន ឬនៅ ឯភោជនីយដ្ឋាន បានល្អដូចម៉ាស៊ីនថតរូបឬម៉ាស៊ីនថតវីដេអូ ដែលគេប្រើសម្រាប់ប្រកបមុខរបរវិជ្ជាជីវៈយ៉ាងដូច្នោះ។

ទន្ទឹមនឹងនេះ លោក Crawford Del Prete នាយកប្រតិបត្តិរង និងជានាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនសាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានលើកឡើងថា ៖ កន្លងមក ការថតរូបនៅក្នុង លក្ខខណ្ឌពន្លឺតិច ដោយប្រើប្រាស់ស្មាតហ្វូន ពុំបានផលជាទីគាប់ចិត្តឡើយ។ តែពេលនេះ Nokia  បានដោះស្រាយបញ្ហានេះជាស្ថាពរហើយ ដោយបញ្ចូលបច្ចេកវិទ្យា PureView ដែល ជាអត្ថប្រយោជន៍បន្ថែមសម្រាប់អតិថិជន។

Nokia Lumia 920 មានថាមពលថ្មខ្លាំង (2000mAh) និងមានប្រដាប់សាកថ្ម ដែលពុំចាំបាច់ ដោតខ្សែចូលក្នុងទូរស័ព្ទ។

/

/

Nokia Lumia 920

NOKIA LUMIA 820

Nokia Lumia 820 គឺជាស្មាតហ្វូនដ៏ទាន់សម័យ មានតំលៃមធ្យមពិតមែន តែដំណើរការល្អដូច ស្មាតហ្វូន Nokia Lumia តំលៃខ្ពស់ដែរ។ ស្មាតហ្វូន Nokia Lumia 820 រចនាឡើងយ៉ាងសំរិត សំរាំងមើលទៅ ហាក់បីដូចជាទូរស័ព្ទដែលផ្គុំឡើងហើយមិនអាចញែកតួទូរស័ព្ទចេញពីគ្នា (Unibody) តែធាតុពិត យើងអាចដោះដូរគំរបថ្មបាន, អាចបញ្ចូល Micro SD Memory Card ចូលទៅក្នុងរន្ធដែល មានទីតាំងនៅក្រោមថ្មបាន, និងអាចសាកថ្មដោយពុំចាំបាច់ដោតខ្សែ ចូលក្នុងទូរស័ព្ទដូច Nokia Lumia 920 ដែរ។

/

/

/

Nokia Lumia 820 មានច្រើនពណ៌សំរាប់ជ្រើសរើស និងដោះដូរសំបកបាន

ប្រព័ន្ធប្រតិបត្តិការ WINDOWS PHONE 8

នៅលើអេក្រង់ទូរស័ព្ទដែលដំណើរការដោយ Windows Phone 8 មានបញ្ចាំងកម្មវិធីទូរស័ព្ទ ដ៏រស់រវើកនៅលើផ្ទៃរាងក្រឡាការ៉ូ។ ព័ត៌មានដែលបង្ហាញនៅលើផ្ទៃរាងក្រឡាការ៉ូនោះ គឺជា ព័ត៌មានទាន់ហេតុការណ៍ ឬព័ត៌មានផ្សាយផ្ទាល់ (Real time update)។ ម៉្យាងទៀត វាមាន សមត្ថភាពអាចផ្ទេរទិន្នន័យ (ឯកសារ ចម្រៀង រូបភាព វីដេអូ ។ល។) ចុះឡើងជាមួយនឹង ឧបករណ៍អេឡិចត្រូនិកដទៃដែលប្រើប្រាស់ Windows 8 ដូចជា កុំព្យូទ័រ ធែប្លិត និង Xbox ជាដើម។ Windows Phone 8 មាន Internet Explorer 10 ធ្វើឲ្យអ៊ិនធឺណិតដើរលឿន និងមាន កម្មវិធី Microsoft Office ដូច្នេះវាផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាទីបំផុត។

 កាលបរិច្ឆេទចេញលក់

ស្មាតហ្វូនទាំងពីរម៉ូដែលនឹងត្រូវបញ្ចេញលក់នៅលើទីផ្សារមួយចំនួន នៅក្នុងឆ្នាំ ២០១២ នេះ។ ចំណែកឯទីផ្សារគោលដៅ តំលៃលក់ និងកាលបរិច្ឆេទចេញលក់ជាក់លាក់, Nokiaនឹងប្រកាស ដំណឹងជាបន្តបន្ទាប់នៅពេលក្រោយ។

សំរង់លក្ខណៈនៃផលិតផល

 

/

 សំភារៈថ្មីៗអមការប្រើប្រាស់ទូរស័ព្ទ

ទន្ទឹមនឹង Nokia Lumia 920 & Nokia Lumia 820, Nokia បានប្រកាសអំពីសំភារៈថ្មីៗជាច្រើន មុខទៀត សម្រាប់ប្រើប្រាស់អមជាមួយទូរស័ព្ទ ដូចខាងក្រោម ៖

> The Fatboy Recharge Pillow ៖ ប្រដាប់សាកថ្ម Nokia ដោយពុំចាំបាច់ដោតខ្សែចូល ក្នុងទូរស័ព្ទ។> JBL PowerUp Wireless Charging Speaker ៖ ធុងបាស Nokia ដែលអាចបំពង សំលេងដោយពុំ   ចាំបាច់តខ្សែ។> ស្ថានីយសាកថ្មទូរស័ព្ទដោយពុំបាច់ដោតខ្សែ ជាច្រើនកន្លែងដូចជា London Heathrow និង New    York JFK Clubhouse Lounges និង Coffee Bean & Tea Leaf® ជូនអតិថិជនដើម្បី ភាពងាយ   ស្រួល៕

ដោយ៖ សិលាប្រភព៖ NOKIA