ព័ត៌មានអន្តរជាតិ ៖ អ្នកវិទ្យាសាស្រ្តអង់គ្លេស ជឿជាក់ថា ខ្លួនពិតជាបានរកឃើញនូវសត្វល្អិតចម្លែកមកពីភពផ្សេងនៅក្នុងបរិយាកាសភពផែនដីយើងនេះ។ សត្វល្អិតចម្លែកដ៏តូចបំផុតប្រភេទនេះ ត្រូវបានរកអោយដោយអ្នកជំនាញមកពីសកលវិទ្យាល័យ Sheffield( University of Sheffield ) ដោយធ្វើការសិក្សាស្រាវជ្រាវ តាមរយៈការបង្ហោះប៉េងប៉ោងចូលទៅក្នុងស្រទាប់បរិយាកាសជម្រៅដល់ទៅ ២៧ គ.ម កាលពីអំឡុងខែមុន។
សត្វល្អិតចម្លែកដ៏តូចបំផុត ដែលអាចមើលឃើញបានត្រឹមតែ ប្រើមីក្រូទស្សន៍មួយនេះអាចរកឃើញ បន្ទាប់ពីមានការវិលត្រលប់ចុះភពផែនដីវិញ នៅក្រុង Wakefield ប្រទេសអង់គ្លេសក្រោយពីមានការបង្ហោះប៉េងប៉ោងកាលពីពេលកន្លងទៅពោលគឺកាលពីអំឡុងខែមុន។
ក៏ប៉ុន្តែអ្នកវិទ្យាសាស្រ្តទទូចថាគំរូសត្វល្អិតមួយនេះមិនអាចរកឃើញមាននៅក្នុងស្រទាប់បរិយាកាសភពផែនដី ស្រទាប់ទី ២ នោះទេ ខណៈវាមានរយៈចម្ងាយជាង ៥០ គ.ម ពីភពផែនដី។ លើសពីនេះ អ្នកវិទ្យសាស្រ្តបញ្ជាក់អោយដឹងថា ការពិសោធន៍ដ៏តឹងរ៉ឹងត្រូវបានធ្វើឡើង ដើម្បីបង្គារក្នុងការចម្លងរោគ។
សាស្រ្តាចារ្យ Milton Wainwright ជាអ្នកដឹកនាំក្រុមការងារនេះបានឱ្យដឹងថា មនុស្សភាគច្រើនបានសន្មត់អោយដឹងថា ប្រភេទសត្វល្អិតមួយនេះ អាចនឹងមានវត្តមាននៅក្នុងស្រទាប់ហ៊ុមព័ន្ធភពផែនដី (ស្រទាប់ទី ២) តែពិតណាស់ វាពិតជាគ្មានវត្តមាននោះទេក៏ព្រោះតែគេបានរកឃើញពួកវា នៅក្នុងរយៈចម្ងាយជាង ២៧ គ.ម ។
ប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ការរកឃើញមួយនេះ ក៏មានការចុះផ្សាយនៅឯ Journal of Cosmology ផងដែរ ។ បន្ថែមពីលើនេះ លោកMilton និយាយថា នឹងមានការធ្វើតេស្ត៍ដ៏សំខាន់មួយ ដើម្បីធ្វើការវិភាគគំរូមួយនេះអោយបានច្បាស់ អំឡុងខែតុលាខាងមុខនេះ៕
* ព័ត៌មានអន្តរជាតិចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន របស់ខ្លួន
- លោក អាហ្សាដ យ៉ាងហោចណាស់ ក៏ត្រូវចំណាយពេល ១ ឆ្នាំ ដើម្បីបំផ្លាញនូវ ឃ្លាំងអាវុធគីមី- រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើឡើងគោក តាមជំនន់ទឹកភ្លៀង (មានវីដេអូ)- ១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង- រកឃើញ គ្រោងឆ្អឹងមនុស្ស ៥ នាក់ នៅក្នុងរថយន្ត នៅឯបាតបឹង (មានវីដេអូ)
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ