Sony ចាប់ផ្តើមដាក់លក់ Xperia ZL តាមគេហទំព័ររបស់ខ្លួន នៅអាមេរិច ប៉ុន្តែពេលវេលាប្រគល់ស្មាតហ្វូន និងតំលៃនៅមិនទាន់ Sony បង្ហើបឲ្យដឹង។ បើតាម Xperia Blog, តំលៃលក់ Xperia ZL នៅអាមេរិចនឹងឡើងដល់ 760 USD។

ចំនុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Xperia ZL ដាក់លក់នៅអាមេរិចមានកូដ C6506, Support LTE Band I, II, IV, V និង XVII។ ក្រៅពីពណ៌ស និងពណ៌ខ្មៅ វាក៏នៅមានពណ៌ក្រហមមួយទៀតដែលត្រូវបាន ក្រុមហ៊ុនទូរស័ព្ទ Sony និយាយថា វាត្រូវបានផលិតក្នុងចំនួនមានកំណត់ ដែលជា Version ពិសេសមួយ។

/

បើប្រៀបជាមួយ Xperia Z, Xperia ZL មានរូបសណ្ឋានប្រហាក់ប្រហែលគ្នា ក្នុងពេលដែលមានអេក្រង់ទំហំ 5 inch Full HD, camera 13 megapixel ប្រើប្រាស់ Sensor Exmor RS ជាមួយសមត្ថ-ភាពថតវីដេអូ HDR។ ក្រៅពីនេះ ស្មាតហ្វូនក៏នៅមានរូបសណ្ឋានខ្ពស់ ដោយបំពាក់នូវ Chip Quad Core Snapdragon S4 Pro ល្បឿន 1,5 GHz, RAM 2 GB។ ជាក់ស្តែង Xperia ZL ក៏មានការរចនាម៉ូដស្រដៀងនឹង Z ប៉ុន្តែមិនបានប្រើសារធាតុកញ្ចក់នៅផ្នែកខាងក្រោយ ហើយក៏មិនមានសមត្ថភាព ការពារជម្រាបទឹក និងការហុយចូលនៃធូលីទេ៕

/

/

/

ដោយ៖ សិលាប្រភព៖ VE