ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាព នៃអ្នកសារពត៌មានស្រី របស់ BBC បាននឹងកំពុងផ្សាយការព្យាករណ៍អាកាសធាតុ ហើយនាង ទំនងជាភ្លេចខ្លួន បែរជាឈរវែកសក់របស់នាងនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការហួសចិត្ដជាខ្លាំង និងរិះគន់ខ្លះៗដែរ ចំពោះទង្វើរទ្វេសប្រហែស របស់នាង។

រឿងរ៉ាវនេះ បានកើតឡើងនៅកន្លែងផ្សាយសារពត៌មាន BBC ក្នុងទីក្រុង London ប្រទេសអង់គ្លេស នាវេលាម៉ោង ១០: ៣០នាទីយប់ ខណៈដែលនាង Wendy Hurrell មានវ័យ ៣១ឆ្នាំ បានភ្លេចខ្លួន ដោយគិតថា កាមេរ៉ាប្រហែលមិនបានថតរូបនាងទៀតទេ ហើយនាងបែរជាងាកមក វែកសក់ និងធ្វើភ្នែក ហាក់បីដូចជាមិននៅក្នុងកាមេរ៉ា នៃបន្ទប់ពត៌មានអញ្ចឹង។


ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមិត្ដជាច្រើន នៅក្នុងប្រព័ន្ធ Twitter បានសរសេរជាសារថា Hurrell គួរតែចេះរងចាំ និងប្រុងប្រយ័ត្ន ចំពោះកាមេរ៉ាក្នុងបន្ទប់ពត៌មាន ថាវាបើក ឬបិទផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ dailymail