អង់គ្លេស៖ នៅពេលដែលគេបង្ហាញរូបភាព នៃកូនសត្វត្រីតូច ដែលមានរូបរាងចម្លែកមួយគឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។

width=457

កូនត្រីតូចនេះ ត្រូវបានអ្នកនេសាទ គឺលោក Angler Craig Birchall មានវ័យ ២៣ឆ្នាំចាប់បាននៅក្នុងបឹងនេសាទមួយកន្លែង ជិតតំបន់ NorthWell ចក្រភពអង់គ្លេស។ លោក Craig បាននិយាយថា កូនត្រីតូចនេះ គឺវាមានរូបរាងចម្លែកណាស់ ពោលគឺមានដងខ្លួនជាកំណាត់ៗ ដែលមើលទៅខុសប្លែកពីធម្មតា ពីត្រីដទៃទៀតតែម្ដង។

width=457

លោក Angler Craig Birchall

លោក Craig បានបញ្ចាក់ថា   ត្រីដែលមានរូបរាងចម្លែកនេះ   គឺមានប្រវែងខ្លួន១.៥ inch និងទម្ងន់ប្រមាណជា ៥.១ ក្រាម។ ទោះបីជាយ៉ាងណាក៏ដោយ  លោក​ Craig ក៏បានលែងកូនត្រីនេះទៅវិញផងដែរ   គឺទុកវាអោយមានរូបរាងធំ   ដើម្បីងាយស្រួល ក្នុងការធ្វើការស្រាវជ្រាវពេលក្រោយទៀត៕

ដោយ៖ ណារិន្ធប្រភព​៖ dailymail