អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមេល ដែលបានចុះផ្សាយកាលពីថ្ងៃទី ១១ធ្នូម្សិលមិញនេះថា ក្រុមអ្នកស្ថាបនិកនៃប្រទេសអង់គ្លេស ដែលទាក់ទិនទៅនឹងផ្នែកទេសចរណ៍ បានរចនានូវសត្វទាជ័រមួយ ដែលមានទំហំយ៉ាងធំ អោយបណ្ដែតខ្លួនតាមទឹក ដើម្បីទទួលបាន ការពេញចិត្ដពីសំណាក់ភ្ងៀវទេសចរណ៍។

width=457

width=457

លោក Esat Ender ជាអ្នករចនាទានេះ​ឡើង បាននិយាយថា​ សត្វទានេះ គឺមានកម្ពស់ដល់ទៅ ១៥ ម៉ែត្រនិង ២៤ សង់ទីម៉ែត្រ និងចំណាយទឹកប្រាក់អស់ ២៥០,០០០ផោន ត្រូវបានដាក់បណ្ដែលខ្លួនតាំងពីតំបន់ Isle ប៉ែកខាងលិចនៃប្រទេសឥណ្ឌា រហូតមកដល់ ប៉ែកខាងកើតនៃប្រទេសអង់គ្លេស។

width=457

លោកបានបន្ថែមថា ការធ្វើបែបនេះ គឺគ្រាន់តែចង់អោយ មានការទាក់ទាញនូវអ្វីដែលថ្មីហើយ ប្លែក សម្រាប់ជាចំណីអារម្មណ៍ ដល់ភ្ងៀវទេសចរណ៍ប៉ុណ្ណោះ៕

ដោយ៖ នារីប្រភព៖ dailymail