ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង ទើបតែបានធ្វើការណែនាំនូវSmartphone Android ថ្មីមួយដែលប្រើប្រាស់ស៊ីមពីរក្នុងពេលតែមួយមានឈ្មោះថា Galaxy Ace Duo។

Samsung Galaxy Ace Duo បានបំពាក់ដោយអេក្រង់Touchscreen 3,5 inch HVGA LCD CPU ល្បឿន823MHz RAM 512MB និងមេម៉ូរីក្នុង3GB។ មានរន្ធសំរាប់ដាក់មេម៉ូរីក្រៅmicroSD ដែលអនុញាតិឲអ្នកប្រើប្រាស់អាចថែមមេម៉ូរីបានដល់ទៅ32GB មាន WiFi b/g/n, Bluetooth 3.0 និងរន្ធmicroUSB។ វាមិនបានបំពាក់នូវ 4G LTE ទេដោយជំនួសដោយ3G HSDPA វិញ។

width=494

Samsung Galaxy Ace Duo

នៅខាងក្រោយទូរស័ព្ទមាន camera 5 megapixel តែវាមិនមានcamera នៅផ្នែកខាងមុខឡើយ។Samsung បានSet up ជាស្រេចនូវប្រព័ន្ធប្រតិបត្តិការAndroid 2.3 Gingerbread ជាមួយនឹងTouchWizកម្មវិធីChatON និង Twitter។ ខ្នាតទំហំរបស់វាគឺ112,74 x 61,5 x 11,5 មានទំងន់122g និងថ្ម1.300 mAh ដែលអនុញាតិនិយាយ3G បាន390 នាទី និង Stand by 410ម៉ោង។សព្វថ្ងៃតំលៃរបស់Galaxy Ace Duo មិនទាន់បានបង្ហាញឲដឹងឡើយ ប៉ុន្តែវានឹងចេញលក់តាមបណ្តារទីផ្សារ នៅប្រទេសរុស្ស៊ី អឺរ៉ុប ប្រទេសនៅអាមេរិចឡាទីន ប្រទេសនៅអាស៊ីខាងត្បូង នៅអាស៊ីអាគ្នេហ៍ អាហ្រិចនិង ចិន៕

width=346

width=500

width=500

width=500

ដោយ៖ nanoប្រភព៖ zing