អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ កាលពីថ្ងៃ ៣១ តុលាម្សិលមិញនេះថា មានរឿងរ៉ាវដែលគួរអោយហួសចិត្ដមួយ នៅលើដងផ្លូវ ខណៈដែលស្រ្ដីមានកូនតូចម្នាក់ បានដាក់កូនតូចរបស់ខ្លួនចោល ហើយហក់ទៅវាយបុរសម្នាក់អោយរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីនាងនោះបានយល់ថា បុរសនោះជាមនុស្សចម្លែកមកពីប្រទេសប៉ាគីស្ថាន។

រឿងរ៉ាវមួយនេះ បានកើតឡើងនៅលើដងផ្លូវមួយ ក្នុងទីក្រុង Manchester ខណៈដែលនាង Lowe ដែលមានកូនទើបតែ ៨ខែសោះ ហ៊ានទៅលោតវាយបុរសម្នាក់ឡើងមានសភាពទ្រោម។ ទោះបីជាមាន ការចូលរូមពីមិត្រប្រុសនាងលោក Wesley Earls ក្នុងវាយបុរសចម្លែក ដែលត្រូវបានគេស្គាល់ឈ្មោះថា Nisar ក៏ដោយ ក៏ចៅក្រមនៃតុលាក្រុង Man-chester បានអោយលោក Wesley រួចខ្លួន ហើយនាង Lowe ត្រូវជាប់គុក ចំនួន ១២ខែផងដែរ។


នេះជាវីដេអូក្លីប ដែលបង្ហាញពីនាង Lowe វាយជនរងគ្រោះ សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ dailymail