ការប្រកួតរវាងក្រុមជំរើសជាតិអេស្បាញ និងបារាំង មានភាពតានតឹងតាំងពីនាទីដំបូងនៃ ការប្រកួត។

ជាមួយនឹងទំរង់លេង tiqui-taca របស់ក្រុមជំរើសជាតិអេស្បាញ, បារាំងបានជ្រើសរើសការលេងទប់ និងវាយបកពេលមានឱកាស។ ការដែលប្រើប្រាស់កីឡាករជាច្រើនលេងទប់ ក្រុមជំរើសជាតិបារាំងពុំមានគ្រាប់បាល់គ្រោះថ្នាក់ណាទៅលើអេស្បាញឡើយ។ ការលេងទប់នោះទៀតសោតក៏មិនសូវមានប្រសិទ្ធិភាពទៀត ពោលគឺនៅនាទីទី19 អេស្បាញរកគ្រាប់បាល់នាំមុខបាន ដោយកី-ឡាករ Alonso ។

/

Alonso រកបានគ្រាប់បាល់នាំមុខឲ្យអេស្បាញ

ចូលដល់តង់ទី2 ទំរង់លេងរបស់បារាំងមានការផ្លាស់ប្តូរច្រើន។ ក្រុមកីឡាករបារាំងបានដាក់សំ-ពាធយ៉ាងច្រើនទៅលើសំណាញ់អេស្បាញ។ ក្នុងពេលនោះក្រុមជំរើសជាតិបារាំងមិនបានលេងទប់ទៀតឡើយ ដែលកត្តានេះ បានធ្វើឲ្យអេស្បាញនៅតែមានឱកាសស៊ុតបាល់ដ៏គ្រោះថ្នាក់ដ-ដែល។ ជាក់ស្តែង នៅនាទីបន្ថែមចុងតង់ទី2 អេស្បាញរកបានគ្រាប់បាល់មួយគ្រាប់បន្ថែមទៀត ដោយការស៊ុតបាល់ Penalty របស់ Alonso។

ជាមួយនឹងជ័យជំនះនេះ អេស្បាញនឹងប៉ះជាមួយពរទុយហ្គាល់ នៅវគ្គជំរុះពាក់កណ្តាលផ្តាច់ព្រាត់ខាងមុខនេះ៕

គ្រាប់បាល់ទីមួយ របស់ Alonso

គ្រាប់បាល់ទីពីរ របស់ Alonso

លទ្ធផល៖ អេស្បាញ-បារាំង (2-0)រកបានគ្រាប់បាល់៖   Alonso (19, 90+1)កីឡាករចូលប្រកួត៖

អេស្បាញ: Casillas - Arbeloa, Ramos, Pique, Alba - Busquets, Alonso - Iniesta, Xavi, Silva - Fabregas

បារាំង: Lloris - Reveillere, Koscielny, Rami, Clichy - Debuchy, Cabaye, M'Vila, Malouda, Ribery - Benzema

ដោយ៖ សិលាប្រភព៖ 24h