អាមេរិក៖ តាមការអោយដឹងពីទស្សន្ដាដីរថយន្ដ ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា រថយន្ដ Chevrolet Malibu ហាក់បីដូចជាទទួលបានអតិថិជនជាច្រើន នៅក្នុងដើមឆ្នាំ ២០១៣នេះ។

គួរបញ្ចាក់ផងដែរថា រថយន្ដ Chevrolet Malibu នេះត្រូវបានផលិតដោយក្រុមហ៊ុន ផលិតរថយន្ដក្នុងរដ្ឋកាលីហ្វូញ៉ា។ តាមការអោយដឹងពីក្រុមហ៊ុន បានបញ្ចាក់ថា ក្នុងឆ្នាំថ្មីនេះ រថយន្ដអាចទទួលបានការគាំទ្រច្រើន ព្រោះក្រុមហ៊ុនបានចំណាយថវិការ ជាច្រើន ក្នុងការកែច្នៃរថយន្ដ អោយមានកម្រិតស្ដង់ដា។


ក្រុមហ៊ុនបានបន្ថែមថា ជាមួយនឹងការកែច្នែនូវម៉ូតរថយន្ដ ក៏ដូចជាកម្លាំងម៉ាស៊ីនផងនោះក្រុមហ៊ុនបានសង្ឈឹមថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុននឹងអាចនាំចេញនូវរថយន្ដនេះ ទៅលក់នៅក្រៅប្រទេស បានជាច្រើនគ្រឿង។ តម្លៃរថយន្ដគឺ $22,000-$28,000 ៕
ដោយ៖ វត្ដីប្រភព៖ carmagazine