បណ្តារូបភាពពាក់ព័ន្ធជុំវិញ នឹងជីវិតរស់នៅប្រចាំថ្ងៃ ដែលយើងមើលទៅហាក់ដូចជា ជារឿងសាមញ្ញធម្មតា ប៉ុន្តែវាបែរជាអាច ធ្វើឲ្យបេះដូងអ្នកទស្សនា រំជើបរំជួល មិនតិចនាក់ឡើយ ជាមួយនឹងបណ្តារូបភាពខាងក្រោមនេះ ៖

បុរសម្នាក់នៅ Rio de Janeiro បានដោះស្បែកជើងរបស់ខ្លួនកំពុងពាក់ ឲ្យទៅក្មេងស្រីអនាថាពាក់

បុរសពីរនាក់នៅ Norway បានរួមគ្នាជួយសត្វចៀមមួយក្បាល ដែលធ្លាក់ចូលទឹកសមុទ្រ

ហាងមួយបានដាក់ស្លាក ផ្តល់ជូនអាហារមិនគិតថ្លៃដល់ជនអនាថា ចាប់ពីម៉ោង ៣ ដល់ ៥ រសៀល រៀងរាល់ថ្ងៃសុក្រ


បុរសម្នាក់រស់នៅឥណ្ឌា កំពុងជួយ សត្វឆ្មាជាច្រើនក្បាល ចេញពីទឹកជំនន់ នៅទីក្រុង Cuttack

កូនឆ្មាមួយក្បាល ប៊ិះនឹងស្លាប់ដោយសារឈ្លក់ផ្សែង ក្នុងអគ្គីភ័យមួយ ត្រូវបានក្រុមអ្នកជួយសង្គ្រោះជួយ និងដាក់អុកស៊ីសែន ជំនួយដង្ហើម

ហើយនេះ គឺជាការជួយសង្គ្រោះ ឆ្មាគួរឲ្យអាណិតមួយក្បាល ផ្សេងទៀត

ក្មេងប្រុសពីរនាក់ កំពុងរួមគ្នាជួយកូនឆ្កែមួយក្បាល ឲ្យរួចផុតពីសេចក្តីស្លាប់ នៃការលង់ទឹកទន្លេ


បុរសម្នាក់បានលោតទឹក ចូលជួយ ឆ្កែអ្នកដំណើរមួយក្បាល ដែលបានធ្លាក់ចូលក្នុងទឹក កំពុងតែមានចរន្តទឹកហូរខ្លាំង
ដោយ៖ សិលាប្រភព៖ K14