ស្មាតហ្វូនប្រើស៊ីមពីរ វាមានគុណសម្បត្តិណាស់ទៅហើយ ជាពិសេសចំពោះអ្នកដែលប្រើប្រាស់លេខទូរស័ព្ទពីរ ហើយចង់កាន់ទូរស័ព្ទតែមួយតាមខ្លួន។ ពេលនេះ បើសិនជាការប្រើស៊ីមពីរ ក្នុងស្មាតហ្វូនតែមួយ នៅមិនទាន់គ្រប់គ្រាន់ទៀតនោះ LG និង Mediatek នឹងផ្គត់ផ្គង់ដល់អតិថិជននូវស្មាតហ្វូនប្រើស៊ីមបានបី ក្នុងពេលឆាប់ៗនេះ។

តាម Android Police, LG កំពុងតែសហការជាមួយ Mediatek ដើម្បីរចនាម៉ូត និងផលិតស្មាតហ្វូនប្រើបានស៊ីមបី។ ក្រុមហ៊ុនទាំងពីរនេះ មិនបានចែករំលែកព័ត៌មានអ្វីច្រើនឡើយ ស្តីពីគំរូស្មាតហ្វូនប្រើបានស៊ីមបី ថ្មីនេះនៅឡើយទេ៕

/

ដោយ៖ សិលាប្រភព៖ VReview