រួមជាមួយការបង្ហាញខ្លួន Galaxy NX និងឧបករណ៍ Mobile ស៊េរី ATIV ក្នុងព្រឹត្តិការណ៍ Samsung Premier 2013 ដែលបានប្រារព្ធកាលពីវេលាទៀបភ្លឺ ថ្ងៃនេះ, Samsung បានឲ្យដឹងថា ពួកគេបានបន្ថែម ៥ពណ៌ថ្មីផ្សេងទៀត ដល់ស្មាតហ្វូន Galaxy S4 ដើម្បីឲ្យអ្នកប្រើប្រាស់ មានជម្រើសកាន់តែច្រើន។ 

៥ពណ៌ថ្មីនោះ រួមមានៈ ពណ៌ ខៀវ ស្វាយ ក្រហម ត្នោត និងផ្កាឈូក។ បើសិនជាគ្មានអ្វីផ្លាស់ប្តូរទេ ប្រហែលជា ពីរបីថ្ងៃទៀត Samsung នឹងដាក់លក់ S4 ជាមួយពណ៌ថ្មីទាំងនេះ នៅលើទីផ្សារហើយ៕

/

ដោយ៖ សិលាប្រភព៖ TTE