Anna Kournikova ដែលត្រូវបានគេដឹងថាជាកីឡាការីនីវាយតឺន្នីស សញ្ញាតិ រុស្សី បានប្រកាសលក់ភូមិគ្រឹះរបស់ខ្លួននៅក្នុងរដ្ឋ Miami សហរដ្ឋអាមេរិក ក្នុងតំលៃ 7.4 លានដុល្លា។ កាលពីឆ្នាំ 2011 Anna Kournikova ប្រកាសលក់ម្តងហើយប៉ុន្តែគ្មានអ្នកទិញ ដែលពេលនោះនាង Anna Kournikova បានលក់ក្នុងតំលៃ 9.4 លានដុល្លា។ភូមិគ្រឹះនេះនាង បានទិញតាំងពីឆ្នាំ 2000 ក្នុងតំលៃ 5លានដុល្លា។ ភូមិគ្រឹះនេះមានទំហំ 2000 ម៉ែត្រការ៉េ មានបន្ទប់គេង 7 និងបន្ទប់ទឹក 8 ហើយមានកំពង់ផែនាវា។
ខាងក្រោមនេះជារូបភាពរបស់នាង Anna Kournikova និងភូមិគ្រឹះ











ដោយ៖ រ័ត្ន