ប្រទេសហៃទីបានប្រារព្ធធ្វើកាលពីថ្ងៃទី១២ មករា នូវខួបលើកទី១នៃបាតុភូតធម្មជាតិរញ្ជួយដីយ៉ាងធ្ងន់ធ្ងរកំរិត៧,៧រីស្ទ័រ ដែលបណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ២៥០.០០០នាក់ និងបណ្តាលឱ្យមនុស្ស១,៥លាននាក់ គ្មានផ្ទះសំបែង។ រយៈពេលមួយថ្ងៃមុនការប្រារព្ធខួបគ្រោះមហន្តរាយនេះ ផ្លូវទាំងឡាយក្នុងទីក្រុងព័រអូប្រាំង ជារដ្ឋធានីហៃទីមានពោរពេញទៅដោយកំទេចកំទី ដែលបន្សល់ទុកដោយសារការរញ្ជួយដីនោះ ។#ក្នុងពិធីរំលឹកខួបនោះ រដ្ឋាភិបាលហៃទីបានរៀបចំឱ្យមានព្រឹត្តិការណ៍មួយចំនួនដូចជា សកម្មភាពផ្នែកវប្បធម៌ និងការកាន់ទុក្ខគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតដោយសារបាតុភូតរញ្ជួយដ ីនេះ ។ ពិធីរំលឹកខួបនោះមិនត្រឹមតែធ្វើក្នុងរដ្ឋធានីព័រអូប្រាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រារព្ធធ្វើនៅទីក្រុងមួយចំនួនទៀតរបស់ហៃទីផងដែរ។ #ក្រោយពីរងគ្រោះដោយការរញ្ជួយដីប្រទេសហៃទីរងគ្រោះថែមដោយសារការផ្ទុះជំងឺអាសន្នរោគធ្ ងន់ធ្ងរទៀត បណ្តាលឱ្យស្លាប់មនុស្សជាច្រើនរយនាក់ ។#កាន់តែធ្ងន់ធ្ងរជាងនេះទៀត ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២ របស់ហៃទីដែលគ្រោងធ្វើនៅថ្ងៃទី១៦ មករា ត្រូវបានពន្យារពេលដោយសារលទ្ធផលនៃការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតជុំទី១មិនទាន់ប្រកាស ជាផ្លូវការ។# ជាមួយគ្នានេះ កាលពីថ្ងៃទី១១ មករា កន្លងមក អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបាន គីមូន បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបង្កើនទ្វេដងនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយឧបត្ថម្ភគាំទ្រពលរដ្ឋហៃទី ៕
