មនុស្សយ៉ាង​ហោច​ណាស់​​៤​នាក់ បានស្លាប់​​បាត់បង់ជីវិត​នៅ​ពេល​ជនអត្តឃាត​ម្នាក់ ​បើកម៉ូតូ​​របស់ខ្លួន​​បង្កប់​​គ្រឿង​​ផ្ទុះ​បំបុក​រថយន្ត​បឺ​សមួយ​គ្រឿង​​នៅ​ទីក្រុង​កាប៊ុល ​ប្រទេសអាហ្វហ្គា​នី​ស្ថាន កាលពីព្រឹក​​ថ្ងៃទី​​១២ មករា ។ ការ​វាយ​ប្រហារ​អត្តឃាត​នេះ​ដែលធ្វើ​ឱ្យកក្រើក​​​តំបន់​ភាគ​ខាង​កើត​​ក្រុង​កាប៊ុល ក៏​បានបណ្តាល​ឱ្យ​​​​មនុស្ស​​៨​នាក់​ទៀត​រងរបួស​ផងដែរ ។​#ប្រភព​សន្តិសុខ​​​និយាយ​ថា រថយន្តបឺស​នោះ​ដឹក​​សមាជិក​នៃទីភ្នាក់​ងារ​​​ចារ​កម្ម​អាហ្វហ្គានី​ស្ថាន។# រថយន្តបឺស​នោះ​រួមទាំង​រថយន្ត​​ឯកជន​​​ពី​៣ ទៅ​៤​គ្រឿង​​ទៀត​​រងការ​​ខូចខាត​ធ្ងន់ធ្ងរ​​ដោយ​សារ​​ការ​ផ្ទុះនោះ ។​#ទីភ្នាក់ងារ​​សារព័ត៌មាន​​បារាំង AFP បានដក​ស្រង់​​សំដីអ្នក​នាំពាក្យ​​ក្រសួង​​មហា​ផ្ទៃ​​អាហ្វហ្គានី​ស្ថាន​​ដែលនិយាយ​ថា ការ​វាយប្រហារ​អត្តឃាត​នេះ​កើតឡើង​ក្បែរក្រសួង​មួយ​​ និងការិយាល័យ​​គ្រប់​គ្រង​ដោយ​​ក្រុមហ៊ុន​បរទេស ។ ​ក្រោយពី​ការ​ផ្ទុះ​​កង​កំលាំង​សន្តិសុខ​​​បានបិទ​​តំបន់​​នោះមិន​ឱ្យ​មាន​ការ​​ចេញ-ចូល ៕