កីឡាកររបស់ក្លឹប Arsenal មានដូចជាកីឡាករ Jack Wilshere កីឡាករ Kieran Gibbs កីឡាករ Aaron Ramsey កីឡាករ Alex-Oxlade Chamberlain និងកីឡាករ Carl Jenkinson បានយល់ព្រមបន្តកុងត្រាថ្មីហើយជាមួយក្លឹបរបស់ខ្លួន។

width=463

កីឡាករខ្សែបំរើ Wilshere វ័យ២០ឆ្នាំ ដែលបានបន្តកុងត្រារយៈពេលយូឲ្យក្លឹបដល់ឆ្នាំ២០១៨ ចំណែកឯកីឡាករ ៤រូបទៀតបានបន្តកុងត្រាដល់ទៅ ៤ ទៅ ៥ឆ្នាំ ទៀតផងដែរ។

លោកអ្នកគ្រប់គ្រងក្លឹប Arsenal បានមានប្រសាសន៍ដោយក្តីរីករាយថា “យើងមានការសប្បាយចិត្តនៅពេលឃើញកីឡាករទាំង ៥រូប នេះនៅពូតដៃសាមគ្គីលេងជាមួយគ្នាដដែល។ ខ្ញុំនឹងបណ្តុះបណ្តាលកីឡាករវ័យក្មេងទាំងនេះ ឲ្យលេងបានល្អ និងប៉ិនប្រសព្វនាពេលអនាគត”។

សូមបញ្ជាក់ថាកីឡាករ Wilshere បានបង្ហាញខ្លួនក្នុងការប្រកួតឲ្យក្លឹប Arsenal ៧០ដងមកហើយតាំងពីឆ្នាំ ២០០៨មក។ ចំណែកឯកីឡាករខ្សែប្រយុទ្ធ Ramsey វ័យ ២១ឆ្នាំវិញ បានបង្ហាញខ្លួន ចំនួន ១២០ដង។ កីឡាករខ្សែការពារ Gibbs វ័យ២៣ឆ្នាំបានលេងឲ្យក្លឹបចំនួន ៤០ប្រកួតមកហើយ និងកីឡាករខ្សែការពារមួយទៀតគឺ Jenkinson បានលេងឲ្យក្លឹបក្នុងការប្រកួត Premier League ចំនួន ១០។

ដោយឡែកកីឡាករ Oxlade-Chamberlain មានវ័យក្មេងជាងគេគឺទើបតែ ១៩ឆ្នាំ បានចូលលេងឲ្យក្លឹបកាលពី ខែសីហា ឆ្នាំ២០១១៕

width=477

រូបភាព១៖ កីឡាករខ្សែបំរើ Wilshere

 

width=476

រូបភាព២៖ កីឡាករខ្សែប្រយុទ្ធ Ramsey

 

width=478

រូបភាព៣៖ កីឡាករខ្សែការពារ Gibbs

 

width=478

រូបភាព៤៖ កីឡាករខ្សែការពារ Jenkinson

 

width=479

រូបភាព៥៖ កីឡាករ Oxlade-Chamberlain

ដោយ៖ តុលា ប្រភព៖ bbc