នាយក​រដ្ឋ​មន្ត្រី​​វៀត​ណាម​លោក​ង្វៀន តាន់​យុង កាល​ពី​ថ្ងៃ​ទី​៩ មករា ត្រូវ​បាន​សមាជ​លើក​ទី​១១​របស់​បក្ស​រក្សា​ឱ្យ​លោក​ស្ថិត​ក្នុង​ជួរ​ការិយា​ល័យ​នយោ​បាយ​របស់​បក្ស​កុំ​មុ យ​នីស្ត​វៀត​ណាម​បន្ត​ទៀត ដែល​នោះ​ជា​​ការ​ក្រាល​ផ្លូវ​ឱ្យ​លោក​បន្ត​កាន់​តំណែង​អាណត្តិ​ទី​២​មួយ​ទៀត​។ ចំណែក​ប្រធាន​សភា​​វៀត​ណាម​ លោក​ង្វៀង ភូជុង ត្រូវ​បាន​ជ្រើស​តាំង​ជា​អគ្គ​លេខា​បក្ស​កុំ​មុយ​នីស្តវៀត​ណាម​​។ លោក​ដុង តាន់​សាង​ និង​ឧប​នាយក​រដ្ឋ​មន្ត្រី​ លោក​ង្វៀន ស៊ិញហ៊ុង ក៏​ត្រូវ​ជ្រើ​សតាំង​បញ្ចូល​ក្នុង​ការិយា​ល័យ​នយោ​បាយ​ដែរ​។១​ភាគ៣​នៃ​សមា​ជិក​​ការិយា​ល័យ​នយោ​បាយ​បក្ស​ កុំ​មុយ​នីស្ត​​វៀត​ណាម​ដែល​មាន​១៥​រូប​បាន​សុំ​លា​លែង​​កាល​ពី​ថ្ងៃ​ទី​១៨ មករា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​រុះ​រើ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​​បក្ស​។ បន្ទាប់​ពី​សមាជ​នេះ​ទើប​អាច​បំភ្លឺ​ពី​សភាព​ការណ៍​នៃ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​រដ្ឋ​។ នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​លោក​ង្វៀន តាន់​យុង ទទួលការ​រិះ​គន់​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​ទៅ​មិញ​ចំពោះ​ការ​​គ្រប់​គ្រង​សេដ្ឋ​កិច្ច​ដ៏​ចំរូង​ចំរាស់​រប ស់​លោក​ ព្រម​ទាំង​ទាក់​ទិន​ដល់​ការ​ដួល​រលំ​នៃ​ក្រុម​ហ៊ុន​ស្ថាប​នា​នាវា​ VINASHIN ។ គណៈ​កម្មា​ធិការ​កណ្តាល​របស់​បក្ស​កុំ​មុយ​នីស្ត​វៀត​ណាម​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​សមា​ជ​លើក​ទី​១១​របស់​ បក្ស​បាន​ប្រកាស​នា​ព្រឹក​​ថ្ងៃ​ទី​១៩ មករា ពី​ការ​ជ្រើស​តាំង​លោក​ង្វៀន ភូ​ជុ​ង​ ជា​អគ្គ​លេខា​បក្ស​កុំ​មុយ​នីស្ត​វៀត​ណាម​ជំនួស​លោក​ណុង​ ឌឹក​ម៉ាញ់​ ៕