ព័ត៌មានរូបភាព ៖ នាវេលាសម្រាកចុងសប្តាហ៍នេះ តើប្រិយមិត្ត មិត្តអ្នកអានមានគំរោងដើរកំសាន្តនៅតាមទីរមណីយដា្ឋនណាដែរឬទេ? បើពិតជាមានមែននោះ សូមជូនពរអោយជួបតែសេចក្តីសុខសុវត្តិភាពទាំងទៅ ទាំងមកណា៎។ ដោយឡែក អាណិតតែមិត្តអ្នកអានដែលមិនបានទៅដើរលេងនឹងគេ ទំនងជាអផ្សុកណាស់ហើយមើលទៅ ។ ដូច្នេះឆ្លៀតនៅក្នុងឱកាសនេះ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជន ងាកក្រឡេកមកមើលនូវអត្ថបទសារព័ត៌មានរូបភាពស្តី អាកប្បកិរិយាមិនល្អ ក៏ដូចជា ចម្លែកៗរបស់សិស្សនិស្សិតប្រទេសចិន ដែលនាំអោយមានការរិះគន់។
ជាការពិត ក្នុងនាមជានិស្សិត ដែលពោរពេញទៅដោយការអប់រំ និង មានចំណេះដឹងជ្រៅជ្រះ គួរណា ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយា ក៏ដូចជា ទម្លាប់ល្អៗ ដើម្បីជាគំរូដល់ប្អូនជាសិស្សនិស្សិតជំនាន់ក្រោយ ទើបជាការប្រសើរ ។ តែបើសិនណា ពិតជាបានធ្វើនូវរឿងមិនគប្បី ក៏ដូចជា អាកប្បកិរិយាមិនសមរម្យហើយនោះ ជាក់ច្បាស់ណាស់ មិនត្រឹមតែគ្មានពាក្យសរសើរប៉ុណ្ណោះទេ តែក៏ត្រូវបានមហាជនរិះគន់ផងដែរ ។ ដើម្បីកុំអោយទន្ទឺងរង់ចាំយូរ តាមដានបណ្តារូបភាព ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ បន្តិចសិនទៅ ៖





ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន