តាមប្រភពព័ត៌មានចចាមអារាមជាច្រើន បានឲ្យដឹងថា Apple កំពុងតែធ្វើការអភិវឌ្ឍន៍ VersioniPhone ដែលមានតំលៃទាបជាងមុនមួយ ដែលមានគោលដៅផ្តោតទៅលើ បណ្តាទីផ្សារទើបតែអភិវឌ្ឍ។ ផលិតផលនេះ ត្រូវបានគេរលឹកនៅក្នុងបណ្តាព័ត៌មានចចាមអារាមថាមានឈ្មោះ iPhone 5C។
បើទោះជា Apple នៅមិនទាន់កំនត់បញ្ជាក់អ្វីពី iPhone 5C ប៉ុន្តែរូបភាពចចាមអារាមស្តីពីសំបកខាងក្រោយ រួមជាមួយគ្រឿងផ្សំនៃឧបករណ៍នេះ ត្រូវបានលេចចេញច្រើននៅលើ អ៊ីនធឺណេត។លើកនេះ ប្រភពពីចិន បានបន្តលេចចេញនូវរូបភាពស្តីពី iPhone 5C version ពណ៌ក្រហម។ មុននេះ បានធ្លាប់មានលេចចេញនូវរូបភាព iPhone 5C មានសំបកពណ៌ស ខ្មៅ លឿង ខៀវ និងបៃតង។
តាមរយះប្រភពដដែលពីចិន iPhone 5C នឹងមានតំលៃទាបជាង iPhone 5 ប៉ុន្តែមិនថោកឡើយ។វាមានតំលៃប្រហែល ៤៩០ ដុល្លារ។
និយាយពីខ្នាតប្រវែង និងអេក្រង់, iPhone 5C ត្រូវបានសង្ឃឹមថានឹងមានអេក្រង់ទំហំ 4 inch និងក្រាស់ជាងបន្តិច បើប្រៀបជាមួយបណ្តាគំរូ iPhone ផ្សេងទៀតដែល Apple កំពុងអភិវឌ្ឍ។
ទស្សនារូបភាពចចាមអារាម iPhone 5C version ពណ៌ក្រហម:



ដោយ៖ សិលាប្រភព៖ Zng