ដោយការប្រើប្រាស់នូវឧបករណ៍ iPad ចំនួន ២គ្រឿង អ្នកលេងភ្លេងបូរាណចិនម្នាក់មកពី Dalian នៃប្រទេសចិនអាចលេងភ្លេងបូរាណបានយ៉ាងពិរោះរណ្តំប្រៀបបាននឹងការលេងភ្លេងនៅលើឧបករណ៍ពិណ្យយ៉ាងដូច្នោះដែរ។

តាមរយៈវីដេអូ Clip ខាងក្រោមនេះបានបង្ហាញអោយឃើញយ៉ាងច្បាស់ថា អ្នកលេងភ្លេងរួបនោះគាត់មានទេពកោសល្យយ៉ាងស្ទាត់ជំនាញបំផុតក្នុងការប្រើប្រាស់ ខ្សែពិណ្យ នៅខាងលើកញ្ចក់អេក្រង់ Touch Screen របស់ iPad ដើម្បីធ្វើការបង្ហាញនូវចង្វាក់ភ្លេងប្រពៃណីបូរាណចិនបានយ៉ាងពិរោះមិនចាញ់ការលេងភ្លេងនៅលើឧបករណ៍ពិណ្យនោះឡើយ។ អ្នកប្រើប្រាស់ក៏អាចទាញយកនូវកម្មវិធីដេញពិណ្យនេះបានផងដែរនៅលើ iTunes ជាមួយតំលៃ ៣ ដុល្លាអាមេរិក ហើយកម្មវិធីនេះអាចប្រើបានទាំងជាមួយ iPhone និង iPod touch ទៀតផង។                                                                                                            ប្រភព៖ Zing                                                                                                            ដោយ៖ រស្មី