ព័ត៌មានអន្តរជាតិ ៖   ទីភ្នាក់ងារសារព័ត៌មានបរទេស  ស្កាយ​ កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានចេញផ្សាយអត្ថបទ ដោយដកស្រង់សម្តីអ្នកវិទ្យាសាស្រ្តថា កំទេចកំទីផ្កាយរណប  ដែលមានទម្ងន់ដល់ទៅ ១ តោននោះ អាចមានវត្តមានធ្លាក់មកចំភពផែនដីយើងនេះ ពោលគឺមានភាគរយច្រើន ក្នុងការធ្លាក់ចូលទៅក្នុងសមុទ្រ ជាជាងការធ្លាក់មកចំផ្ទៃដី។

width=449

មានភាភភ័យខ្លាច    ថាផ្កាយរណបអស់សុពលភាពមួយនេះ  អាចនឹងធ្លាក់ចំទ្វីបអឺរ៉ុប  តែបើយើងតាមអ្នកជំនាញអះអាងអោយដឹងថា វាពិតជាមិនអាចទៅរួចនោះទេពោលគឺវាអាចធ្លាក់ចូលទៅក្នុងសមុទ្រ និងតំបន់ប៉ូលច្រើនជាង។ យ៉ាងណាមិញ   បើយោងតាមទីភ្នាក់ងារស្រាវជ្រាវលំហអាកាសរបស់អឺរ៉ុប European Space Agency បញ្ជាក់ថា ផ្កាយរណបមួយនេះបានផ្ទុះទៅជាបំណែកតូច ខណៈបានបង្ហោះចូលទៅក្នុងលំហអាកាសមានរយៈចម្ងាយ  ប្រមាណជាង ៥០ ម៉ាយ ពីភពផែនដី។

បន្ថែមពីលើនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  បំណែកតូចនៃផ្កាយរណបដែលអាចធ្លាក់មកលើភពផែនដីយើងនេះ អាចនឹងមានទំងន់ដល់ទៅ ៩០ គ.ក  ។  ខាងក្រោមនេះ គឺជាវីដេអូឯកសារ      ស្តីពីហានិភ័យ  ដែលនាំអោយកើតមានឡើងនូវករណីធ្លាក់ផ្កាយរណបមួយនេះ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

បញ្ជាក់ ៖ ចុចទីនេះ ដើម្បីអាចទស្សនាវីដេអូ មួយផ្សេងទៀត ៕

ប្រែសម្រួល​ ៖ កុសលប្រភព ៖ ស្កាយ