ស្ត្រីមួយចំនួន តែងតែមានមោទនភាពចំពោះខ្លួនឯង ពេលមានទំហំដើមទ្រូងធំ ដែលមើលទៅមានភាពស្អាត សិចស៊ី អាចជាទីគយគន់របស់បុរសៗ។ ប៉ុន្តែ ពេលខ្លះ ធំពេកបែរជាការរំខានទៅវិញ។
ជាក់ស្តែង នៅក្នុងវីដេអូខ្លីខាងក្រោមនេះ អតិថិជនស្រីម្នាក់បានចូលទៅក្នុងភោជនីយដ្ឋានមួយដើម្បីស្រស់ស្រូបអាហារពេលព្រឹក។ គាត់បានកុម្មង់ហៅ ហាំបឺហ្គឺរ ជាមួយនឹងដំឡូងបារាំងញ៉ាំ។ ក្នុងពេលកំពុងនិយាយទូរស័ព្ទ ស្រាប់តែគាត់ក្រលេកទៅចានអាហាររបស់គាត់ មិនឃើញមានដំឡូងបារាំង។ ពេលនោះគាត់ ក៏ហៅអ្នកបំរើសេវាកម្មនៅជិតនោះ សួររកដំឡូងបារាំងរបស់គាត់ អ្នកបំរើនោះ បានឆ្លើយតបទៅវិញថា វានៅលើចានរបស់អ្នកនាងហ្នឹង តែគាត់នៅតែឆ្លើយថាអត់ឃើញមានទេ រហូតដល់អ្នកបំរើនោះ រំកិលចានអាហារនោះចេញមកកណ្តាលតុបន្តិច ទើបគាត់ឃើញដំឡូងបារាំងនោះ។ មូលហេតុ ធ្វើឲ្យគាត់មើលមិនឃើញដំឡូងបារាំង ចម្លើយនៅក្នុងវីដេអូបែបកំប្លែង ខាងក្រោមនេះ។ ទស្សនាទាំងអស់គ្នាណា ៖
ជាក់ស្តែង វីដេអូខាងលើនេះ គឺគ្រាន់តែជាការផ្សាយពាណិជ្ជកម្មរបស់ហាង Nando's តែប៉ុណ្ណោះ៕
ដោយ៖ សិលាវិដេអូ៖ youtube