ព័ត៌មានអន្តរជាតិ ៖ ៥ ថ្ងៃ ក្រោយពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Germanwings ជើងហោះហើរ 4U 9525 ធ្លាក់នៅតំបន់ជ្រលងភ្នំដាច់ស្រយាល ភ្នំ Alps ប្រទេសបារាំង ដោយបានសម្លាប់ មនុស្ស គ្មានសល់ ទាំង ១៥០ នាក់ ជាលទ្ធផល ក្រុម តាម ដាន ស៊ើបអង្កេត មាន DNA ជនរងគ្រោះ បាន ៧៨ នាក់ហើយ ។
សេចក្តីរាយការណ៍ បញ្ជាក់បន្ថែមអោយដឹងថា ក្រុម តាមដាន ស៊ើបអង្កេត បានធ្វើការបដិសេធ ទៅនឹង សេចក្តីរាយការណ៍សារព័ត៌មាន អាល្លឹម៉ង់ ដែលបានលើកឡើងអោយដឹងថា មានការរកឃើញ សាកសព សហពីលុត (ជំនួយការពីលុតបើកយន្តហោះ) លោក Andreas Lubitz ។ ឧបករណ៍ថតសម្លេងពីក្នុងបន្ទប់ កាប៊ិន (បន្ទប់អ្នកបើកយន្តហោះ) សរ បញ្ជាក់ អោយដឹងថា សហ ពីលុតខាងលើ មានចេតនា បើកយន្ត ហោះទម្លាក់ ។
ករណីបែកធ្លាយ របាយការណ៍ វិភាគចេញពី ឧបករណ៍ថតសម្លេង បន្ទប់កាប៊ិនបែកធ្លាយទៅសារព័ត៌មាន អាល្លឹម៉ង់ ស្តែងអោយដឹងពី ទិដ្ឋភាពរួមចុងក្រោយ ប្រកបដោយភាពរំជួលចិត្ត នោះគឺ សម្លេង កាពីទែនជា អ្នកបើកយន្តហោះ ស្រែកបន្លឺឡើងអោយដឹងថា ៖ ចង្រៃមែន ឆាប់បើកទ្វារភ្លាម ។
គួរបញ្ជាក់ថា ក្រុមរុករក សាកសពមនុស្ស ក៏ដូចជា សាកសព យន្តហោះ បានត្រឹមតែទៅដល់កន្លែងកើត ហេតុនៃយន្តហោះ តាមមធ្យោបាយ ថ្មើរជើង និង ឧទ្ធម្ភាគចក្រតែ ប៉ុណ្ណោះ ។ ព្រះរាជអាជ្ញា មកពីក្រុង Marseille លោក Brice Robin អោយដឹងថា មានការ ត្រួស ត្រាយ ផ្លូវ កសាងផ្លូវមួយចំនួន ដើម្បីបង្កដល់ ក្រុមការងារងាយស្រួល ក្នុងការទៅដល់ កន្លែងធ្លាក់យន្តហោះ ។
ខណៈមិនទាន់មានការបញ្ជាក់ ឬក៏ផ្ទៀងផ្ទាត់ ជាឯករាជ្យ នៅ ឡើយទេ ករណីបែកធ្លាយ របាយការណ៍ វិភាគចេញពី ឧបករណ៍ថតសម្លេង បន្ទប់កាប៊ិន ទៅកាសែតអាល្លឹម៉ង់ The Bild អោយដឹងថា កាពីទែនជា ពីលុតបើកយន្តហោះ មានឈ្មោះ ថា Patrick Sondenheimer បានប្រាប់ ទៅសហពីលុត លោក Lubitz អោយដឹងថា តាំងពីយន្តហោះ ចាប់ ផ្តើម ហោះហើរ លោកពុំទាន់បានទៅបន្ទប់ទឺកម្តងណាឡើយ ភ្លាមៗ នោះ សហពីលុត ឆ្លើយតប អោយដឹងថា លោក អាច ទៅពេលណា ក៏បាន អោយតែចិត្តចង់ទៅ ។ កិច្ច សន្ទនាបន្តដោយ កាពីទែន ថា ដូច្នេះ លោកអាចគ្រប់គ្រងស្ថានការណ៍ បើកបរបាន ។ The captain says you can take over
ក្រោយមក អ្វីដែលនឹកស្មានមិនដល់ សហពីលុត វ័យ ២៧ ឆ្នាំ ឈ្មោះ Lubitz ស្រាប់តែបដិសេធ មិនអនុ ញ្ញាតអោយ កាពីទែន ត្រលប់ចូលក្នុងបន្ទប់កាប៊ិនវិញ ជាមួយនឹងសម្រែក ស្រែកឡើងខ្លាំងអោយដឹងថា ឆាប់បានទ្វារអោយលឿនឡើង ។ កាពីទែន ព្យាយាមវាយបំបែកទ្វារ ដោយ ប្រើ ពូថៅ ខណៈក្រុមអ្នកធ្វើ ដំណើរទាំងអស់ បាននាំគ្នាស្រែកឆោឡោឡើង ។ ក្រុមអ្នកស៊ើបអង្កេត មាន ជំ នឿជាក់អោយដឹងថា មាន សម្លេងបុកយ៉ាងខ្លាំង ទំនងជាស្លាបយន្តហោះ បុកទៅនឹងកំពូលភ្នំ រួចមានសម្រែកភ័យខ្លាចចុងក្រោយតែ ម្តង ៕
- អាន ៖ ប៉ូលីស លុកលុយ ចូលផ្ទះ ជំនួយការបើកយន្តហោះធ្លាក់ Germanywings ក្រោយរងការបញ្ជាក់ មានចេតនា កំទេចយន្តហោះ
- អាន ៖ បែកធ្លាយ រឿងអាស្រូវ ក្នុងបន្ទប់ បើកយន្តហោះ អាចទៅ ជាមូលហេតុ នាំអោយធ្លាក់យន្តហោះ Germanwings ?
- អាន ៖ បែកការណ៍ ៖ ជំនួយការ បើកយន្តហោះធ្លាក់ Germanwings មានចេតនា បើកយន្តហោះ ទម្លាក់ ក្នុងន័យ កំទេចចោល
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី