បើតាមប្រភពព៌តមានបានរាយការណ៍មកថា គូរស្នេហ៍ Justin និង Selena បានរួបរួមស្រឡាញ់គ្នាសារជាថ្មីវិញហើយ ។  ថ្មីៗនេះសារព័តមានជាច្រើនបាន បង្ហោះរូបថ្មីរបស់ Justin ដែលថតជាមួយ Selena យ៉ាងជិតស្និត ។ រូបថតមួយសន្លឹកនោះ ត្រូវបាន Justin បង្ហោះហើយ ក៏លុបវិញមិនដឹងថាមកពីមូលហេតុអ្វីនោះទេ តែដោយសារល្បឿននៃ Internet និងអ្នកគាំទ្រដែលតែងតែឃ្លាំមើល Justin បានយករូបភាពនោះទុកបានទាន់ពេលវេលា ក៏ធ្វើអោយរូបថតមួយសន្លឹកនេះបែកចែកចាយពេញប្រភព Internet ។/អ្នកគាំទ្របានកំណត់សម្គាល់ថា ក្រចកដែលនៅក្នុងរូបថតជាមួយ Justin Bieber ដូចទៅនឹងម៉ូតក្រចករូបថតមួយទៀត ដែល Selena ទើបតែបង្ហោះចូល Internet ថ្មីៗនេះដែរ ទើបគេសន្មត់ថាគូរស្នេហ៍មួយគូរនេះ បានត្រឡប់មករួបរួមស្រឡាញ់គ្នា ដូចដើមវិញហើយ ។ គេក៏បាននិយាយថា Selena ពិតជាបានទៅជួប Justin នៅទីក្រុង Oslo ​ប្រទេស Norway ដូចដែលគេស្មានមែន៕

/

ដោយ ៖ លីលីប្រភព ៖ k14