តាម Phone Arena, ក្នុងពាក់កណ្តាលដើមឆ្នាំនេះ ក្រុមហ៊ុនផលិតរបស់កូរ៉េអាចនឹង បង្ហាញណែនាំគំរូ Tablet ថ្មីបីស៊េរី ដើម្បីប្រកួតប្រជែងជាមួយ iPad របស់ Apple។ ក្នុងនោះគំរូ Galaxy Note 8 inch អាចនឹងដាក់លក់ក្នុងតំលៃចាប់ពី 250 USD ដល់ 300 USD។ ក្រៅពីនេះ Samsung នឹងធ្វើការណែនាំបន្ថែម model 7 inch ផ្សេងមួយទៀតដែលលក់ក្នុងតំលៃចាប់ពី 149 USD ដល់ 199 USD ទៅតាមមេម៉ូរីក្នុងរបស់ម៉ាស៊ីន គឺថោកជាង Nexus 7 ថែមទៀត ដែលមានតំលៃចាប់ផ្តើម 199 USD ។
Galaxy Note 8 inch ត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវបង្ហាញខ្ឡួននៅក្នុងព្រឹត្តិការណ៍ MWC 2013ដែលនឹងប្រារព្ធនៅ Barcelona (ប្រទេសអេស្បាញ) នៅចុងខែកុម្ភះ ដែលមានពីរ Version សំរាប់ជ្រើសរើសគឺ GT-N5100 មាន Support 3G និង GT-N5110 មានតែ Wi-Fi ប៉ុណ្ណោះ។

Tablet 8 inch ថ្មីរបស់ Samsung ត្រូវបានបំពាក់នូវអេក្រង់ Super Clear LCD កំរិតពន្លឺ 1.280 x 800 pixel, camera 5 MP, webcam 1,3 megapixel, RAM 2 GB, មេម៉ូរីក្នុង 16 រឺ 32 GB អាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD។ ខ្នាតប្រវែង និងទម្ងន់របស់វាគឺ 211,3 x 136,3 x 7,95 mm និង 330 g។ ថ្មរបស់ Galaxy Note 8 inch មានទំហំ 4.600 mAh។ វាក៏មាន Support Bluetooth 4.0, A-GPS និង Wi-Fi / n។ Galaxy Note 8 inch ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.2។
ក្នុងនោះរូបសណ្ឋានរបស់ model 7 និង 10,1 inch នៅមិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយ។Phone Arena បានឲ្យដឹងថា Samsung មានគំរោងផលិតចេញ 40 លានគ្រឿង Tablet ក្នុងឆ្នាំនេះគឺច្រើនជាងជិតបីដងបើប្រៀបនឹងចំនួន 15 លានគ្រឿង កាលពីឆ្នាំ 2012 ៕
ដោយ៖ សិលាប្រភព៖ VE